ភ្នំពេញ ៖ ក្រុមហ៊ុនវិនិយោគ ស៊ីន អ៊ិនវេសមិន ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលធនធានឌីជីថល (DRC) និងកម្មវិធីកត់ត្រារៀល។ កម្មវិធីនេះមិនត្រឹមតែផ្តោតទៅការដាក់សម្ពោធតែមួយមុខទេ វាក៏ជាឱកាសដើម្បីអបអរសមិទ្ធិផលនៃការខិតខំរបស់ស្ត្រីនិងជាការចែករំលែកអំពីតម្រូវការរបស់ពួកគេក្នុងការ
ពង្រីកអាជីវកម្មរបស់ពួកគាត់។
(DRC) និងកម្មវិធីកត់ត្រារៀល ជាការផ្តួចផ្តើមរវាង SHE និងសហគ្រិនខ្មែរ ដើម្បីឲ្យសហគ្រិនស្ត្រី មានឱកាសក្នុងការទទួលបានគន្លឹះដោះស្រាយបញ្ហាអាជីវកម្ម និងជំនួយផ្សេងៗតាមរយៈប្រព័ន្ធឌីជីថល។ កម្មវិធីកត់ត្រារៀល ជាកម្មវិធីទូរសព្ទសម្រាប់កត់ត្រាចំណូលចំណាយដែលផ្តោតសំខាន់លើ ភាពសាមញ្ញ តម្លៃសមរម្យ និងភាពស្រួលហើយត្រូវបានបង្កើតឡើងជាពិសេសសម្រាប់សហគ្រិន ដែលមានអាជីវកម្ម ខា្នតតូច។
សមិទ្ធិផលនេះអាចសម្រេចបានក្រោមជំនួយរបស់ Women MSME FinTech Innovation Fund ដែលបង្កើតដោយ UNCDF, UNESCAP និងការគាំទ្រពីសហគ្រិនខ្មែរ (Khmer Enterprise)។
កម្មវិធីទូរសព្ទដៃកត់ត្រារៀលនឹងអាចជួយឲ្យស្ត្រីដែលមានអាជីវកម្មខ្នាតតូច និងមធ្យមនៅក្នុងប្រទេសកម្ពុ ជាកាត់បន្ថយការពឹងផ្អែករបស់ពួកគាត់ទៅលើការបញ្ចាំទ្រព្យសម្បត្តិផ្សេងៗ។ កម្មវិធីនេះគឺជាដំណោះ ស្រាយថ្មីដែលប្រើទិន្នន័យប្រតិបត្តិការអាជីវកម្មជាជម្រើសមួយដែលអាចយកមកធ្វើការវាយតម្លៃឥណទានបាន។ ជាមួយនឹងការរងវិបត្តិកូវីដ១៩ មកលើសេដ្ឋកិច្ចកម្ពុជា កម្មវិធីនេះផ្តល់ឱកាសឲ្យម្ចាស់អាជីវកម្ម ខ្នាតតូចឬមធ្យមស្តារឡើងវិញ ព្រោះវាអាចឲ្យពួកគេទទួលបានឱកាសហិរញ្ញវត្ថុនានា៕
រក្សាសិទ្ធិដោយ៖CEN