ខេត្តកណ្តាល៖ រាជនី លង្វែក ជាគម្រោងរមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ធំ មានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ ៥ នៃស្រុកពញាឮ ខេត្តកណ្តាល ក្នុងទំហំ ផ្ទៃដីវិនិយោគដំណាក់ដំបូង ចំនួន ២៥០ហិចតា។
លោកជំទាវឧកញ៉ា មហាឧបាសិកា កិត្ដិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានវិនិយោគគម្រោងប្រវត្តិសាស្ត្រនេះឡើង ក្នុងគោលបំណងសំខាន់គឺចង់រក្សានូវស្នាដៃនេះ ទុកឱ្យ កូន ចៅជំនាន់ក្រោយបានស្គាល់ និងសិក្សារៀនសូត្រ អំពីវប្បធម៌ធម្មជាតិ និងទីតាំងភូមិសាស្ត្រនៃរមណីយ ដ្ឋានប្រវត្តសាស្ត្រសម័យលង្វែក។
នៅក្នុងគម្រោងប្រវត្តិសាស្ត្រដ៏ធំមួយនេះ លោកជំទាវឧកញ៉ា មហាឧបាសិកា កិត្ដិបណ្ឌិត សៀង ចាន់ហេង ម្ចាស់គម្រោងរាជនី លង្វែក នៅ ថ្ងៃទី ១៤ កុម្ភៈ ២០២១ បានបង្កើតកម្មវិធីចូលរួមដាំដើមឬស្សី ជាមួយនិងចារឹកឈ្មោះលើផ្ទាំងសិលា គ្រាន់ទុកជាអនុស្សាវរីយ៍សម្រាប់កូនចៅជំនាន់ក្រោយ។
គម្រោងរមណីយដ្ឋានប្រវត្តិសាស្ត្ររាជនី លង្វែក អាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ឱ្យចូលមកទស្សនា បានយ៉ាងច្រើនកុះករ ជាមួយនិងគម្រោងជាច្រើន ដូចជា ភូមិលង្វែកសម័យតេជោ ដែលមានម៉ូដផ្ទះខ្មែររចនាបទសម័យលង្វែក ផ្ទះបុរាណ ប្រាសាទក្នុងទឹក វេទិការផ្កាចំប៉ី រូបចម្លាក់ ដំរី មហិ មា រហាត់ទឹកយក្ស ទីទូលសម្បិតមហាសាល លោកយាយជំទាវម៉ៅ ជាប់និងទន្លេសាបផងដែរ។
នៅក្នុងគម្រោងរមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ធំនេះ ក៏មានគម្រោងតំបន់ហាងអាហារ តំបន់ផាប់ស្ទ្រីត ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិចូលទស្សនាកម្សាន្ត។ គម្រោងនេះនិងមិន អនុញ្ញាតឱ្យរថយន្តចូលរញ៉េរញ៉ៃទេ ដោយមាន ការរៀបចំចំណតរថយន្តសម្រាប់ភ្ញៀវ ហើយភ្ញៀវ អាច បន្តចូល ទីតាំងដោយជិះរទេះគោ ឬ ឡូរីជាដើមតាមផ្លូវដែលមានបង្កើតឡើងពីថ្មបាយក្រៀម ។ គម្រោងនេះ ចាប់ផ្តើមបើកលក់នៅថ្ងៃ ១៤ កុម្ភៈ ឆ្នាំ២០២១ ដោយបញ្ចុះតម្លៃពិសេស ១៤% ភ្លាមៗនៅពេលអតិថិជនកក់ភ្លាមៗ នៅ ថ្ងៃនោះតែម្តង។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ គម្រោងរមណីដ្ឋានវប្បធម៌រាជិនីលង្វែកនេះ បានបង្ហាញពីការ បញ្ចូលសំណង់ សាសនាធ្វើពីថ្មភក់ ថ្មបាយ ក្រៀម និង សារមន្ទីរសម្រាប់ផ្សព្វផ្សាយវប្បធម៌ខ្មែរ។ មិនតែប៉ុណ្ណោះ លោកជំទាវ សៀង ចាន់ហេង មានគម្រោងបង្កើត សួនដើម ឈើ គ្រប់ ប្រភេទ សួនផ្ការីគ្រប់រដូវ នៅក្នុងរមណីយដ្ឋាននេះផងដែរ សម្រាប់ប្រជាជនខ្មែរ ពិសេសសិស្ស និស្សិត ភ្ញៀវទេសចរ អន្តរជាតិអាចចូលមកទស្សនា ក៏ដូចជាសិក្សារៀនសូត្រអំពីវប្បធម៌ធម្មជាតិ និងទីតាំងភូមិសាស្ត្រនៃរមណីយដ្ឋាននេះ៕
រក្សាសិទ្ធិដោយ ៖ CEN