ភ្នំពេញ ៖ សារសំឡេងពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនជនរួមជាតិទាក់ទងនឹង ការទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺកូវីដ-១៩ នៅតាមច្រកចេញចូលប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។ បទបញ្ជា និងការណែនាំនេះ បានធ្វើឡើងបន្ទាប់ពីពលករខ្មែរឆ្លងមកពីប្រទេសថៃមួយចំនួន បានព្យាយាមគេចវេសពីការធ្វើចត្តាឡីស័ក ដែលជាហានិភ័យដ៏ធ្ងន់ធ្ងរក្នុងការនាំជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើថា «ពិន័យនេះគឺវាជាវិធានការស្រាលណាស់ ប្រសិនបើមានបញ្ហាកើតឡើងពាក់ព័ន្ធទៅនឹងជំងឺឆ្លង ក៏ប៉ុន្តែយើងចាត់ទុកថា រឿងនេះ គឺតម្រូវចៀសវាងមិនបាន។ ខ្ញុំគិតថា ស្នើសុំរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាចធ្វើការកែតម្រូវ ធ្វើវិសោធនកម្មមាត្រា៨ឡើងវិញ ដោយបង្កើនចំនួនការពិន័យនេះឱ្យមានការកើនឡើង ព្រោះថាការពិន័យតិចតួចយ៉ាងនេះ គឺអាចធ្វើឱ្យអ្នកមានប្រាក់ចំណូលច្រើនគួរសមនោះមិនខ្លាចជាមួយការបង់ប្រាក់នោះទេ ហើយសុំឱ្យពិនិត្យទៅលើបញ្ហាដទៃទៀតជាមួយក្រសួងសុខាភិបាល ក្រសួងយុត្តិធម៌ ហើយនឹងក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីរៀបចំធ្វើវិសោធនកម្ម ឬក៏រៀបចំអនុក្រឹត្យស្តីអំពីចត្តាឡីស័ក អំពីវិធានការសុខាភិបាល ដែលយើងបានមានរួចមកហើយនេះ។ ប៉ុន្តែពង្រឹងចំណុចទាក់ទិនជាមួយបញ្ហាការធ្វើចត្តាឡីស័កបន្ថែមទៀត ដើម្បីធានាថា យើងអនុវត្តន៍ទៅគឺមានប្រសិទ្ធភាព»។
តាមរយៈសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញបទបញ្ជាឱ្យមន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់អនុវត្តន៍ឱ្យមានម៉ឺងម៉ាត់លើមេខ្លោងដែលនាំមនុស្សឆ្លងព្រំដែន ហើយគេចពីការធ្វើចត្តាឡីស័កផងដែរ។ សម្តេចតេជោ បានរំលឹកថា មានមន្ត្រីនគរបាលម្នាក់នៅច្រកឡែម មានការឃុបឃិតដោះលែងក្រុមនាំពលករឆ្លងដែនគេចពីការធ្វើចត្តាឡីស័ក។
សម្តេចតេជោ បានបញ្ជាក់ថា «ក្រៅពីនោះខ្ញុំសូមចេញបទបញ្ជាឱ្យមន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ ចំពោះពួកមេខ្លោងដែលបាននាំមនុស្សឆ្លងកាត់ព្រំដែនដោយគេចផុតពីការធ្វើចត្តាឡីស័ក»។
តាមរយៈសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញបទបញ្ជាឱ្យមន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់អនុវត្តន៍ ឱ្យមានម៉ឺងម៉ាត់លើមេខ្លោងដែលនាំមនុស្សឆ្លងព្រំដែន ហើយគេចពីការធ្វើចត្តាឡីស័កផងដែរ។ សម្តេចតេជោ បានរំលឹកថា មានមន្ត្រីនគរបាលម្នាក់នៅច្រកឡែម មានការឃុបឃិតដោះលែងក្រុមនាំពលករឆ្លងដែនគេចពីការធ្វើចត្តាឡីស័ក។
សម្តេចតេជោ បានបញ្ជាក់ថា «ក្រៅពីនោះខ្ញុំសូមចេញបទបញ្ជាឱ្យមន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ ចំពោះពួកមេខ្លោងដែលបាននាំមនុស្សឆ្លងកាត់ព្រំដែនដោយគេចផុតពីការធ្វើចត្តាឡីស័ក»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងសារសំឡេងថា «ទន្ទឹមនឹងពិនិត្យឃើញបងប្អូនភាគច្រើនដែលបានធ្វើចត្តាឡីស័កបានត្រឹមត្រូវ ក៏មានបងប្អូនយើងមួយចំនួនបានធ្វើដំណើរគេចវេសពីតំបន់ដែលត្រូវធ្វើចត្តាឡីស័កចូលមកផ្ទៃក្នុងប្រទេសដែលជារឿងមួយ ដែលមិនអាចនឹងមិនយកវិធានការផ្លូវច្បាប់បានទេ។ នោះគឺនៅត្រង់ថា ប្រសិនបើយើងបណ្តែតបណ្តោយតទៅទៀត គឺនឹងមានរឿងកាន់តែធ្ងន់ធ្ងរ ហើយល្ងាចម្សិលមិញនេះដើម្បីចៀសវាងការធ្វើចត្តាឡីស័ក ហើយដើម្បីគេចចេញពីកម្លាំងល្បាតនៅតាមព្រំដែនមានពលរដ្ឋខ្មែរយើងម្នាក់បានឆ្លងព្រំដែនហើយជាន់មីនដាច់ជើងនៅឯខេត្តបន្ទាយមានជ័យ។ បើសិនជាយើងនៅបន្តតទៅទៀតអាចនឹងមានបងប្អូនមួយចំនួនគ្រោះថ្នាក់រហូតដល់ស្លាប់ ឬពិការដូចជាម្សិលមិញនេះច្បាស់ជាពិការហើយ ព្រោះជើងនោះអាចនឹងត្រូវកាត់។ បន្ថែមលើនោះក៏អាចនឹងចម្លងមេរោគកូវីដ១៩ ពីក្រៅប្រទេសចូលមកក្នុងប្រទេស ដែលអាចនាំមកនូវគ្រោះមហន្តរាយសាជាថ្មីសម្រាប់ប្រទេសកម្ពុជារបស់យើង»។
ដើម្បីទប់ស្កាត់ចលនាគេវេសពីការធ្វើចត្តាឡីស័កនេះ សម្តេចតេជោ ហ៊ុន សែន បានមើលឃើញថា ការអនុវត្តន៍វិធានការច្បាប់តាម «អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល» គឺជាយន្តការមួយក្នុងការទប់ស្កាត់ចលនាគេចវេសនេះ៕ រក្សាសិទ្ធិដោយ : បញ្ញាស័ក្តិ