Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​ស្រាវជ្រាវ​បន្ទាន់​រឿង​ប៉ូលិស​ស័ក្តិ​៥ ដោះលែង​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​

​ភ្នំពេញៈ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ ស្រាវជ្រាវ​ជាបន្ទាន់​រឿង​មន្ត្រីប៉ូលិស​នៅ​ច្រក​ឡែ​ម ដែល​ចាប់បាន​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​ចូលក្នុង​ប្រទេស​ថៃ ដែល​មេខ្យល់​នោះ ត្រូវបាន​ទាហាន​ចាប់ខ្លួន​បានប្រគល់​ឲ្យ​ខាង​ប៉ូលិស ហើយ​ខាង​ប៉ូលិស​ជា​អ្នក​ដោះលែង​មេខ្យល់​នោះ ដោយ​មិន​បញ្ជូនទៅ​តុលាការ​ដើម្បី​អនុវត្ត​ច្បាប់​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា “​ខ្ញុំ​បានទទួល​បាន​ឯកសារ​ស្រាវជ្រាវ​ខ្លះ គឺ​លោក​ស័ក្តិ ៥​ម្នាក់ គឺ​ដោះលែង (​មេខ្យល់​) មាន​រូបថត​មួយចំនួន​នៅទីនេះ ស្រាវជ្រាវ​បន្ទាន់​ជាមួយ​កិច្ច​ការដែល​បាន​កើតឡើង​នៅក្នុង​ខែមករា ចាប់បាន​មេខ្យល់​ហើយ គឺ​អត់​ទាន់​ផ្តន្ទាទោស​ទេ ទាហាន​អ្នក​ចាប់ ប៉ូលិស​អ្នក​ដោះលែង អីចឹង​បើ​រឿង​នឹង​វា​ជា​រឿង​ពិត ចាំបាច់​ត្រូវតែ​ដាក់ពិន័យ ឬក៏​ផ្តន្ទាទោស​តែម្តង សូម​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​ក្រសួងមហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ​ចុះទៅ​រួមជាមួយ​នឹង​ខេត្ត ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ករណី​មួយ​នេះ​ឲ្យ​ខ្ញុំ ហើយ​រាយការណ៍​ឲ្យ​ខ្ញុំ​វិញ ឯកឧត្តម នេ​ត សាវឿន ឯកឧត្តម ងួន រតនៈ ធ្វើ​ការងារ​ស្រាវជ្រាវ​រឿងនេះ​នៅ​មាត់ច្រក​ឡែ​ម ទាក់ទង​ជាមួយនិង​ការដោះលែង​មេខ្យល់ ខាង​ទាហាន​អ្នក​ចាប់ ខាង​ប៉ូលិស​ដោះលែង ចឹ​ង​បានជា​មេខ្យល់​វា​មិន​អស់ មនុស្ស​ចេះតែ​ធ្លា​យមក ចឹ​ង​ទេ​មើល​ប៉ូលិស​មួយ​នឹង​មើល បើ​ត្រូវ​វ៉ៃខ្នោះ វ៉ៃខ្នោះ​តែម្តង ឲ្យ​តែ​រឿង​នឹង​ពិត​ដាក់​ជា​គំរូ ត្រូវធ្វើ​រឿង​នឹង​ឲ្យ​បាន​ដាច់ខាត​ព្រោះ​រឿងនេះ​ត្រូវតែ​ស្រាវជ្រាវ​ហើយ​”​។​

​ជាមួយគ្នានេះ សម្តេច​តេ​ជោ ហ៊ុន សែន សូម​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិសេស អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ធ្វើ​កិច្ចការងារ​នេះ​ពង្រឹងសមត្ថភាព​កងទ័ព​។ ដោយ​សម្តេច​បានលើកឡើង​ថា បើ​ករណី​ប៉ូលិស​ដោះលែង កងទ័ព​ត្រូវតែ​ចាប់​ភ្លាម​។ “​គេ​ចាប់​យកមក​ឲ្យ​ប៉ូលិស ប៉ូលិស​ដោះលែង​ចាប់យក​វិញទៀត​។ វង្ស ពិសេស សៅ សុខា ម៉ា​ណែ​ត ពង្រាយ​កងទ័ព​ដាក់​ដើម្បី​អនុវត្ត​នូវ​វិធានការ​ទាំងឡាយ ហើយ​មើល​មេ​ប៉ូលិសៗ ដែល​ពុករលួយ នេ​ត សាវឿន មើល​ឲ្យ​ច្បាស់​អាហ្នឹង ហើយ​តាម​បណ្តា​ច្រក​អភិបាលខេត្ត​ទាំងឡាយ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​នាយករដ្ឋមន្ត្រី រឿង​នឹង​អត់​បានទេ​គ្រោះថ្នាក់​”​។​

​ទាក់ទង​ករណីនេះ លោ​កក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ បានសម្រេច​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន ចំពោះ​លោក​វរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាល​ស្រុក​កំរៀង ដោយ​មូលហេតុ «​អនុវត្ត​ការងារ​ខុស​នីតិវិធី​»​។​

​លោក​វរសេនីយ៍ឯក គឹម ពន្លក ត្រូវ​មក​បង្ហាញមុខ​នៅ​ការិយាល័យ​បុគ្គលិក រៀងរាល់​ម៉ោង​ធ្វើការ​ដើម្បី​កែប្រែ​កំហុសឆ្គង និង រង់ចាំ​ការសម្រេច​ជាថ្មី ៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×