Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងចម្រុះ ឆ្មក់​ចុះបង្ក្រាប​ទីតាំង​ស្តុក​ថ្នាំពេទ្យ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​

​ភ្នំពេញ ៖ ដោយមាន​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១៥ ខែកុម្ភ​: ឆ្នាំ​២០២១ លោក​ឧ​ត្ត​ម​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពិត បញ្ញា និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ រង្សី ស្នងការរង​ទទួល​ផែន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​ដោយមាន​ការសម្របសម្រួល​ពី​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​, លោក​វរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​, លោក​វរសេនីយ៍ទោ អ៊ុក បូ​នី​ន អធិការរង​នគរបាល​ខណ្ឌទួលគោក បាន​ចុះចូល​រួមសហការ​ជាមួយ​នាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ដឹកនាំ​ដោយ​លោក ហេង ម៉ាលី ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​សុខាភិបាល​រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក សួង រិ​ទ្ធ អនុប្រធាន​ការិយាល័យ​និយ័តកម្ម​សុខាភិបាល នៃ​មន្ទីរ​សុខាភិបាល​រដ្ឋបាល​រាជធានី​ភ្នំពេញ ចុះបង្ក្រាប​ទីតាំង​ផ្ទះ​ស្តុក​ថ្នាំពេទ្យ​សង្ស័យ​គ្មាន​លិខិតអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ដែល​អាចធ្វើ​ឲ្យ​បះ​ពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​៕ រក្សា​សិទ្ធិ​ដោយ​៖​សួង សាម​

×