Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​កម្ពុជា​ជាច្រើន ចូលរួម​ការប្រគុំ​តន្ត្រី​សប្បុរសធម៌ ស្នាម​ញ​ញឹ​ញ​តាម​អន​ឡាញ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Smart

​ភ្នំពេញ ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១៖ ប្រជាពលរដ្ឋ​កម្ពុជា​រាប់សែន​នាក់​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​សប្បុរសធម៌​ស្នាមញញឹម ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Smart Axiata កាលពី​ថ្ងៃអាទិត្យ ដើម្បី​រីករាយ​ជាមួយនឹង​ការ​ស្តាប់​តន្ត្រី​របស់​តារា​ល្បីៗ​ដូចជា ក្រុម​តូច SmallWorld Smallband លោក ខេមរៈ សេរី​មន្ត អ្នកនាង ឱក សុគន្ធ​កញ្ញា កញ្ញា សុខ ពិសី លោក ស៊ូ​លី ផេង និង លោក សាយ ដើម្បី​រៃអង្គាសប្រាក់​សម្រាប់​មន្ទី​រ​ពេទ្យ​គន្ធបុប្ផា និង​មន្ទីរពេទ្យ​កុមារ​អង្គរ​។​

​វីដេអូ​ការប្រគុំ​តន្ត្រី​នេះ​ត្រូវបាន​ចូល​ស្តាប់​និង​ទស្សនា​ជាង ១ លាន​ដង ដោយ​ទស្សនិកជន​បាន​បញ្ចេញ​មតិយោបល់​ជាមួយ​ក្ដី ស្រលាញ់ និង​ការគាំទ្រ​ដល់​សិល្បករ និង​សិល្បការី​ក្នុង​ដួងចិត្ត​របស់​ពួកគេ​។​

​លោក សាយ បាន​និយាយថា​៖ “​ខ្ញុំ​បាន​ច្រៀង​ចេញពី​បេះដូង​របស់ខ្ញុំ សម្រាប់​បងប្អូន​ប្រុស​ស្រី​ទាំងអស់​ក្នុងប្រទេស​កម្ពុជា និង​សម្រាប់​ក្រុម​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាក​និង​គិលានុបដ្ឋាក​យិ​កា ដែល​មើលថែរក្សា​ក្មេងៗ​រៀងរាល់ថ្ងៃ​។ ខ្ញុំ​ក៏មាន​ក្តី​រីករាយ​ផងដែរ ដែល​ក្រុមហ៊ុន Smart អាច​ស្វែងរក​វិធី​មួយ​សម្រាប់​យើង​បង្កើត​ស្មា​ម​ញញឹម​រួមគ្នា​តាម​អន​ឡាញ បើទោះជា​យើង​មិនអាច​ជួបជុំគ្នា​ផ្ទាល់​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​ក្តី​”​។​

​កម្មវិធី​ប្រគុំ​តន្ត្រី​សប្បុរសធម៌​ស្នាមញញឹម​តាម​អន​ឡាញ​នេះ បង្ហាញ​ការងារ​ដ៏​អស្ចារ្យ​របស់​មន្ទីរពេទ្យ​ទាំងពីរ​នេះ​។ គ្រាន់តែ​មន្ទីរពេទ្យ​គន្ធបុប្ផា​តែមួយ​បានផ្តល់​ការព្យាបាល​ដល់​កុមារ​កម្ពុ​ជាជាង ១៦​លាន​នាក់​គិត​ចាប់តាំងពី​មន្ទីរពេទ្យ​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩២​។​

​លោក Thomas Hundt (​ថូ​ម៉ាស ហ៊ុន​) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា​៖ “​យើង​មាន​ក្តីរំភើប​ចំពោះ​ការគាំទ្រ​យ៉ាងខ្លាំង​ដល់​មន្ទីរពេទ្យ​ដ៏​គួរកត់សម្គាល់​ទាំងនេះ​ពី​ទូទាំងប្រទេស ហើយ​យើង​មាន​ក្តី​រីករាយ​ដែល​យើង​អាចមាន​លទ្ធភាព​ដំណើរការ​ការប្រគុំ​តន្ត្រី​នេះ​បាន ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​ម​ន្ទីរ​ពេទ្យ​ទាំងនេះ បើទោះជា​ស្ថិតក្នុង​អំឡុងពេល​ដ៏​លំបាក​ក៏ដោយ​»​។​

​លោក​បាន​បន្ថែមថា​៖ «​ពិតណាស់ យើង​មាន​បទពិសោធ​ច្រើន​ក្នុងការ​ផ្សព្វផ្សាយ​ការប្រគុំ​តន្ត្រី​ដែលមាន​ការសម្តែង​ពី​ក្រុង​តារា​ល្បីៗ​ក្នុងស្រុក និង​អន្តរជាតិ​។ បើទោះជា​ការប្រគុំ​តន្ត្រី​តាម​អន​ឡាញ​នេះ​មានការ​ខុសប្លែក​បន្តិច​ក្តី ប៉ុន្តែ​ដោយសារ​ក្រុម​ផលិតកម្ម​ដ៏​អស្ចារ្យ​របស់​យើង សិល្បករ​សិល្បការី​ដែលមាន​ទេពកោសល្យ និង​ប្រជាពលរដ្ឋ​កម្ពុជា​ដ៏​អស្ចារ្យ យើង​អាចធ្វើ​កម្មវិធី​នេះ​បានសម្រេច​រួមគ្នា​”​។​

​ប្រជាពលរដ្ឋ​ទាំងអស់​នៅតែ​អាច​បរិច្ចាគ​ទៅកាន់​យុទ្ធនាការ​សប្បុរសធម៌​ស្នាម​ញ​ញឹ​ញ​នេះ​រហូតដល់​ដំណាច់ខែ​កុម្ភៈ ឆ្នាំ​២០២១ តាមរយៈ​ការ​ចុច​លេខ *២០២១* [​បរិមាណ​ទឹកប្រាក់​ដែល​ចង់​បរិច្ចាគ​] #​។ ឧទាហរណ៍​៖ ប្រសិនបើ​អតិថិជន​ចង់​បរិច្ចាគ ១ ដុល្លារ អតិថិជន​គួរ​ចុច *២០២១*១# ហើយ​ចុច​ប​ញ្ចូ​ន​។ ទំនិញ​សម្រាប់​លក់​អំឡុងពេល​ប្រគុំ​តន្ត្រី ដូចជា​អាវយឺត និង​កាបូបស្ពាយ ក៏​នឹងមាន​លក់​នៅតាម Smart Shop ចំនួន ៦ កន្លែង​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ដែលមាន​ទីតាំងនៅ Smart Shop ផ្លូវ​មុន្នី​វង្ស Smart Shop មហាវិថី​ព្រះ​នេ​រុ​ហ៍ Smart Shop កោះ​ពេជ្រ Smart Shop អ៊ី​អន​ម៉​ល និង​អ៊ី​អន​ម៉​ល​សែន​សុខ និង Smart Shop ធី​ខេ (​ទួលគោក​)​។​

​អំពី​ក្រុមហ៊ុន Smart
​ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិ​ប​ត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាននិងកំពុង​បម្រើ​អតិថិជន​ចំនួន ៨ លាន​នាក់ ស្ថិតក្រោម​ស្លាក​សញ្ញា “Smart”​។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ មាន​ឈ្មោះថា “Axiata Group Berhad” ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំជាងគេ​បង្អស់​មួយ​ក្នុង​ទ្វីបអាស៊ី​។​

​ក្រុមហ៊ុន Smart គឺជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ដែលមាន​ភាព​ឈានមុខ​គេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិ​ប​ត្ដិករ​ដំបូងបង្អស់​ដែល​បាន​ដាក់ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនា​ន់ទី​៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេកវិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុង​ឆ្នាំ​២០១៧​។ នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩ Smart បានរៀបចំ​កម្មវិធី​ប​ង្ហា​ញ​សាកល្បង​បច្ចេកវិទ្យា​ជំនា​ន់ទី​៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ​ផ្នែក​សេវា​ទិន្នន័យ​ចល័ត​។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់នូវ​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត​ដ៏​សម្បូរបែប​រួមមាន​៖ សេវា​បច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជា​សេវាកម្ម​ទូរស័ព្ទ​ក្រៅប្រទេស (Roaming) ដែល​អាច​ប្រើ​បាន​ច្រើនជាង ១៩០​ប្រទេស​។ Smart បាននិងកំពុង​ផ្តល់​សេវា​គ្របដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើនជាង ៩៩ (​កៅសិប​ប្រាំបួន​) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ក្រុមហ៊ុន​ក៏​កំពុង​ប​ម្លែ​ង​ខ្លួន​យ៉ាងសកម្ម​ទៅជា​ប្រតិបត្តិ​ករ​បែប​ឌីជីថល តាមរយៈ​ការផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​លក្ខណៈ​ស៊ី​វិ​ល័យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាច្រើន​។ នេះ​រួមបញ្ចូល​ភាពជា​ដៃគូ​ជាមួយ​ភាគី​អន្តរជាតិ​នានា​ដូចជា​៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជា​សេវាកម្ម​ឌីជីថល​នានា រួមមាន​៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លាត​វ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas​។ ក្រុមហ៊ុន Smart មាន​ចក្ខុវិស័យ​ក្លាយជា​ក្រុមហ៊ុន​លេខ​១ និង​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍​ដែល​ទទួលបាន​កី្ដ​ស្រលាញ់​ពេញចិត្ត​បំផុត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅត្រឹម​ឆ្នាំ​២០២២ តាមរយៈ​កម្មវិធី​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​កិច្ចការងារ​សង្គម និង​កម្មវិធី​និរន្តរភាព​នានា​សម្រាប់​កំណើនសេដ្ឋកិច្ច និង​សង្គមជាតិ​។​

​ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១,០០០ (​មួយ​ពាន់​) នាក់ ក្នុងនោះ​រួមបញ្ចូល​ទាំង​និយោជិត​ក្នុងស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅ​សម្រេច​បេសកកម្ម​រួមគ្នា​ក្នុងការ​ផ្សារភ្ជាប់ និង​ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរឡើង​។ Smart ជីវិត​រស់​រវើក​!​ ​

-​ចប់​-

​ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថី​ព្រះមុនីវង្ស​, ទន្លេបាសាក់​, ខណ្ឌចំការមន​, ភ្នំពេញ​, កម្ពុជា​
​ទូរស័ព្ទ​: +855 10 201 000
www.smart.com.kh

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​
​លោក ​គាំ ទី​វា​
​ទូរស័ព្ទ​៖​ ​+855 10 202 271
​អ៊ី​ម៉ែ​ល​៖​ ​koam.tivea@smart.com.kh ៕ រក្សា​សិទ្ធិ​ដោយ​៖CEN


×