Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល ចេញ​អនុ​ក្រឹ​ត បង្កើត​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ទួល​ព័ន្ធ​តា​ឡី បឹង​ស្នេហ៍​

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បានចេញ​អនុ​ក្រឹ​ត ស្តីពី ការបង្កើត​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ទួល​ព័ន្ធ​តា​ឡី បឹង​ស្នេហ៍​។

​រាជរដ្ឋាភិបាល​សម្រេច មាត្រា​១ — ត្រូវបាន​បង្កើត​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ទួល​ព័ន្ធ​តា​ឡឺ បឹង​ស្នេហ៍ ដែលមាន​ផ្ទៃដី​ទំហំ​៣ ៥៥៧(​បី​ពាន់​ប្រាំ​រយ​ហាសិប​ប្រាំពីរ​)​ហិច​តា ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ក្រុង​ព្រៃវែង ស្រុក​ស្វាយ​អ​ន្ទ​រ ស្រុក​ពាម​រក៍ និង​ស្រុក​បាភ្នំ ខេត្តព្រៃវែង ដូច​មាន​ផែនទី​ភ្ជាប់​ក្នុង​ឧបសម្ព័ន្ធ​១​និង​និយាម​កា​(Datum: WGS1984) ភ្ជាប់​ក្នុង​ឧបសម្ព័ន្ធ​២​នៃ អនុក្រឹត្យ​នេះ​។​

​មាត្រា​២ — ការបង្កើត​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ទួល​ព័ន្ធ​តា​ឡី បឹង​ស្នេហ៍ មាន​គោលបំណង​ដូចតទៅ ៖ – ធានា​ការថែរក្សា​និង​ការការពារ​សោភ័ណភាព​ធម្មជាតិ ប្រព័ន្ធ​អេកូឡូស៊ី ជីវៈចម្រុះ បរិស្ថាន និង វប្បធម៌ – ផ្តល់​ផលិតផល​និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព – រក្សា​លំនឹង​បរិស្ថាន ការពារ និង​អភិរក្ស​ធនធានធម្មជាតិ – បង្កើន​តួនាទី​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​ជា​ផលប្រយោជន៍​ដល់​សង្គមជាតិ​គ្រប់​ជំនាន់ – បង្កើន​និង​ធានា​ការប្រើប្រាស់​តំបន់ដីសើម​ប្រកបដោយ​ភាពឈ្លាសវៃ – លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏ដូចជា​សាធារណជន ក្នុងការ​រួមចំណែក​ដ​ល់ ការគ្រប់គ្រង ការការពារ និង​ការអភិរក្ស​ជីវៈចម្រុះ និង​ធនធានធម្មជាតិ ក្នុង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង ទួល​ព័ន្ធ​តា​ឡឺ បឹង​ស្នេហ៍​។​

​មាត្រា​៣ — ក្រសួងបរិស្ថាន​មាន​សមត្ថកិច្ច​រៀបចំ និង​គ្រប់គ្រង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ទួល​ព័ន្ធ​តា​ឡី បឹង​ស្នេហ៍ ដោយ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាលខេត្ត​ព្រៃវែង សហគមន៍​មូលដ្ឋាន​ពាក់ព័ន្ធ ដើម្បី​ធានា កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព ស្របតាម បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ជា​ធរមាន​។​

​មាត្រា​៤ –​ព្រំប្រទល់​និង​ផ្ទៃក្រឡា​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ទួល​ព័ន្ធ​តា​ឡី បឹង​ស្នេហ៍ នឹង​ត្រូវធ្វើ​បច្ចុប្បន្នភាព​និង កែសម្រួល​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ និង​ប្រមូល​ទិន្នន័យ​ដោយ​ផ្អែកលើ​មូលដ្ឋាន​វិទ្យាសាស្ត្រ ដើម្បី​ធានា​តម្លៃ និង​ផលប្រយោជន៍​ធនធាន​ជីវៈចម្រុះ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​។

​មាត្រា​៥ -​បទ​ប្បញ្ញត្តិ​ទាំងឡាយណា ដែល​ផ្ទុយ​នឹង​អនុក្រឹត្យ​នេះ ត្រូវ​ទុកជា​និរាករណ៍​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×