Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​ស្តារ និង​ពង្រឹង​ជីវភាព​ដែល​គាំទ្រ​ផ្ទាល់ ដល់​ជន​រង​ផលប៉ះពាល់​ខ្លាំង​បំផុត ពី​ជំងឺ​កូ​វីត​១៩​ចុះហត្ថលេខា​នៅថ្ងៃនេះ​

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (MAFF) និង​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​។ គម្រោង​នេះ ផ្តល់​ការគាំទ្រ​ដល់​អ្នកទទួលផល​ប្រមាណ​ជិត​១ ម៉ឺន​នាក់ ដែលជា​ក្រុម​ងាយ​រងគ្រោះ​បំផុត និង​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីត​១៩ នៅ​ខេត្ដ​សៀមរាប និង​បន្ទាយមានជ័យ​ដើម្បី​ស្ដារ​ជីវភាព និង​ពង្រឹង​ភាព​ធន់​ទៅនឹង​វិបត្ដិ​។​

​គម្រោង “​ស្តារ និង​ពង្រឹង​ជីវភាព​រស់នៅ​របស់​ស​ហគ​មន៍​ជនបទ​ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​រាតត្បាត​កូ​វីដ​១៩ នៅ​កម្ពុជា​” នឹង​អនុវត្ត​ក្នុង​រយៈពេល ២០ ខែ ក្រោម​ជំនួយ​របស់​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ និង​សហប្រតិបត្តិការ (SDC)​។​
​គម្រោង​នេះ មាន​គោលដៅ​ដើម្បី​ជួយ​ដល់​ក្រុម​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ពី​ជំងឺ​រា​ត ត្បា​ត កូ​វីដ​១៩ រួមមាន​៖ គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ កសិករ​ខ្នាតតូច ពលករ​ចំណាកស្រុក​ដែល​បាន ត្រឡប់ មក​ប្រទេស​វិញ និង​កម្មករ​ដែល​បាន​បាត់បង់​ការងារ​។ គ្រួសារ​ក្រីក្រ និង​ក្រុម​ងាយ​រងគ្រោះ​កំពុងតែ​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដោយសារ ពួកគេ​ភាគច្រើន​ពឹង​ផ្អែកលើ​ប្រភព​ចំណូល​ផ្សេងៗ​ដូចជា សកម្មភាព​កសិកម្ម ឬ​ក្រៅ​កសិកម្ម ការងារ​ស៊ីឈ្នួល និង​ប្រាក់​បញ្ញើ​ពី​សមាជិកគ្រួសារ​ចំណាកស្រុក​ទៅធ្វើ​ការ​ទាំង​ក្នុង និង​ក្រៅប្រទេស​។ ប៉ុន្តែ​ការរីក​រាលដាល​នៃ​ជំងឺ កូ​វីដ​១៩ បាន​បង្អាក់ រាល់​ឱកាស​ការងារ​ទាំងអស់​នេះ​។​

​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ទទួលស្គាល់ថា វិស័យ​កសិកម្ម ជា​វិស័យ​ដែលមាន​ភាព​ធន់​ជាងគេ​ក្នុងអំឡុង​វិបត្តិ​នៃ​ការ​រា​ត្បា​តនៃ​ជំងឺ​កូ​វីដ​១៩ និង បាន​ខិតខំ​យកចិត្តទុកដាក់​ប្រែក្លាយ​វិបត្តិ​នេះ​ទៅជា​ឱកាស​សំដៅ​កែលម្អ​វិស័យ​កសិកម្ម ដើម្បី​ជំរុញ​ផលិតផល​កសិកម្ម​ដែល​អាចបំពេញ​តម្រូវ ការ ក្នុងស្រុក ប្រកបដោយ​គុណភាព ជំនួស​ឱ្យ​ការនាំ​ចូល ហើយក៏​បានចាត់ទុក​ថា​ជា​វិស័យ​យុទ្ធសាស្ត្រ​សម្រាប់​ការស្តារ​ជីវភាព​រស់នៅ​របស់​គ្រួសារ​ដែល​ងាយ​រងគ្រោះ​ផងដែរ​។​
​ក្នុងអំឡុងពេល​ដ៏​លំបាក​បំផុត​នេះ ក្រុម​ងាយ​រងគ្រោះ ត្រូវការ​ការគាំទ្រ​បន្ថែម​ជា​ចាំបាច់​។

​យោងតាម​ការវាយតម្លៃ​ឆាប់រហ័ស​មួយ​ដែល​ផ្តួចផ្តើម​រួមគ្នា​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រុមប្រឹក្សា​ស្តារ​វិស័យ​កសិកម្ម និង​ជនបទ (CARD) និង​អង្គការ FAO កាលពី​ខែមេសា​ឆ្នាំ ២០២០​កន្លងទៅ បានបង្ហាញ​ពី​តម្រូវការ​អាទិភាព​រប​ស់​ក្រុម​ងាយ​រងគ្រោះ​រួមមាន​៖ ធាតុ​ចូល​កសិកម្ម និង​សម្ភារៈ​សម្រាប់​ផលិតកម្ម ការកសាង​សមត្ថភាព​បច្ចេកទេស​ផលិត ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​សហគមន៍​ដូចជា​អាង​ស្តុក​ទឹកជា​ដើម និង​ការផ្សាភ្ជាប់​ទៅកាន់​ទីផ្សារ​។ ទន្ទឹមនឹង​នេះដែរ ការទទួលបាន​ប្រាក់កម្ចី ដើម្បី​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម ក្នុង​ទម្រង់​ជា​ជំនួយឥតសំណង ប្រាក់កម្ចី​ដែលមាន​ការប្រាក់​ទាប ឬ​គ្មាន​ការប្រាក់ ការពន្យារពេល​ក្នុង​ការសង​ប្រាក់កម្ចី ក៏​ជា​តម្រូវការ​អទិភាព​ផងដែរ​។​

​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​អាទិភាព​ទាំងនេះ គម្រោង​នឹង​រួមបញ្ចូល​សកម្មភាព​ជាច្រើន​រាប់​ចាប់ពី​ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​សហគមន៍​មូលដ្ឋាន ការផ្តល់​ធាតុ​ចូល​កសិកម្ម និង​សម្ភារៈ ព្រមទាំង​ការបង្កើន​លទ្ធភាព​ទទួល​បាន​សេវា​ជំនួយ​ហិរញ្ញវត្ថុ និង​ការពង្រឹង​សមត្ថភាព​ផលិត​ផងដែរ​។​

​លោក ស្រី វុ​ឌ្ឍី អគ្គលេខាធិការ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សាទរ និង​អរគុណ​ចំពោះ​គម្រោង​ដែល​បាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​ជាក់ស្តែង​របស់​កសិករ ដើម្បី​ស្តារ​ជីវភាព​របស់​ពួកគេ​ឡើងវិញ​តាមរយៈ​ការកសាង​សមត្ថភាព​ផលិត និង​លើកកម្ពស់​ការទទួលបាន​ចំនូល​ពី​សកម្មភាព​កសិក​ម្ម​។​
​លោក​បាន​លើកឡើងថា​៖ “​ការជួយ​តាមរយៈ​គម្រោង​នេះ រួមជាមួយ​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​ដែលមាន​ស្រាប់ និង​កិច្ចសហការ​ផ្សេងៗ​ទៀត នឹង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​អាច​ប្រែក្លាយ​វិបត្តិ​ជំងឺ​កូ​វីត​១៩ ឱ្យទៅជា​ឱកាស​សម្រាប់​បង្កើន​ផលិតភាព​កសិកម្ម និង​លើកកម្ពស់​ការផលិត​ប្រកបដោយ​សុវត្ថិភាព និង​គុណភាព​ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក និង​កាត់បន្ថយ​ការនាំ​ចូល​” ។​

​លោក Alexandre Huynh តំណាង​អង្គការ FAO ប្រចាំ​នៅ​កម្ពុជា​បាន​ពន្យល់ថា “​នេះ​គឺជា​គម្រោង​ស្តារឡើងវិញ​ប្រកបដោយ​បរិ​យា​ប័ន ដែល​ផ្តោតលើ​អន្តរាគមន៍​ចម្រុះ ដូចជា​ការលើកកម្ពស់​កសិកម្ម​ដែល​គិតគូរ​ពី​អាហារូបត្ថម្ភ ដោយ​ផ្តោត​សំខាន់​លើ​ការប្រើ ប្រាស់ វិធីសាស្ត្រ​អាហារ​ជា​ចំបង ដើម្បី​ធានាបាន​នូវ​ការផលិត និង​ការបរិភោគ​អាហារ​ដែល​សម្បូរ​ជីវជាតិ ។ ដូច្នេះ​គម្រោង​នេះ ក៏​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូ​វប្រ​ព័ន្ធខ្សែ​ច្រវាក់​តម្លៃ ដោយ​ផ្សាភ្ជាប់​កសិករ​ទៅ​ទីផ្សារ​ក្នុងស្រុក ខណៈ​លើកកម្ពស់​ការយល់ដឹង​ជាទូទៅ​អំពី​គុណភាព និង​សុវត្ថិភាព​នៃ​ផលិតផល​កសិកម្ម​ក្នុងស្រុក​ផងដែរ​។​
​គម្រោង​ក្រោម​ជំនួយ SDC នេះ នឹងត្រូវ​អនុវត្ត​ព្រម​គ្នា​ជាមួយ​គម្រោង ២ ផ្សេងទៀត​របស់​អង្គការ FAO ដែល​នឹង​សម្ពោធ​ព្រម​គ្នា​នៅ​ថ្ងៃស្អែក​នេះ​។ គម្រោង​ទាំងពីរ​នេះ គឺជា​គម្រោង​ដែល​ផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក្នុងការ​ពង្រឹង​សិទ្ធ​និង​សេដ្ឋកិច្ច​របស់​ស្ត្រី និង​គ្រួសារ​កសិកម្ម​ដែលមាន ស្ត្រី ជា មេ​គ្រួសារ និង​គម្រោង​ពង្រឹងសមត្ថភាព​ស្ថាប័ន និង​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ចំណីអាហារ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×