Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខេត្តក្រចេះ​មាន​ប្រជាពលរដ្ឋ ប្រកប​របរ​កសិកម្ម 40.3 % មុខរបរ​សិប្បកម្ម 2% និង​ផ្នែក​សេវាកម្ម 57.7%

​ភ្នំពេញ ​ ៖ ​ការប្រកបមុខរបរ​ប្រចាំ​របស់​ប្រជាពលរដ្ឋ​ខេត្តក្រចេះ​ត្រូវបាន​លើកឡើង​ដោយ​លោក សេក ប៊ុនហេង អភិបាល នៃ​គណៈ​អភិបាលក្រុង​ក្រចេះ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០២១ ស្តីពី “​វឌ្ឍនភាព​មូលដ្ឋាន ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​របស់​ខេត្តក្រចេះ​”​។​

​ក្រុង​ក្រចេះ គឺជា​ក្រុង​មួយ​ក្នុងចំណោម​ក្រុង ស្រុក​ទាំង ០៦ នៃ​ខេត្ត​ក្រចះ ដែល​បាន​បង្កើតឡើង​ចាប់ពី​ឆ្នាំ ២០០៩ តាម​អនុក្រឹត្យ​លេខ ១០ អនក្រ​.​បក ចុះ ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០០៩ មាន​ព្រំប្រទល់ ខាងលិច​ទល់នឹង​ស្រុក​ព្រែក​ប្រសព្វ ខាងកើត ខាងជើង ខាងត្បូង ជាប់​ព្រំប្រទល់ នៃ​ស្រុក​ចិត្រ​បុរី មាន​ផ្ទៃដី​សរុប 88,89 គីឡូម៉ែត្រ​ការ៉េ ចែកចេញជា ៥​សង្កាត់ មាន ១៦ ភូមិ​។​

​លោក​អភិបាលក្រុង​ក្រចេះ​បាន​បញ្ជាក់ថា​ប្រជាពលរដ្ឋ ប្រកប​របរ​កសិកម្ម 40.3 % មុខរបរ​សិប្បកម្ម 2% និង​ផ្នែក​សេវាកម្ម 57.7%​។ ប្រជាពលរដ្ឋ​ដែលមាន​ទឹកស្អាត​ប្រើប្រាស់​ចំនួន 100% និង​ថាមពលអគ្គីសនី​ចំនួន 100%​។​

​ក្រុង​ក្រចេះ​មាន​ប្រជាពលរដ្ឋ​រស់នៅ សរុប​ចំនួន 7.625 គ្រួសារ (​ក្នុងនោះ​គ្រួសារ​អចិន្ត្រៃយ៍​ចំនួន 7.450 គ្រួសារ គ្រួសារ​បណ្តោះអាសន្ន ចំនួន 175 គ្រួសារ​) ប្រជាពលរដ្ឋ​សរុប​ចំនួន 31.824 នាក់ ក្នុងនោះ​ជា​ស្ត្រី​ចំនួន 16.173 នាក់ ប្រជាពលរដ្ឋ​មាន​អាយុ ១៨ ឆ្នាំ​ឡើង 20.863 នាក់ ក្នុងនោះ​ជា​ស្ត្រី​ចំនួន 10.852 នាក់​។​

​លោក​បាន​លើកឡើងថា​ផ្នែក​រដ្ឋបាល​ឆ្នាំ​២០២០​នេះ ការអនុវត្ត​កំណែ​ទំរង់​វិមជ្ឈការ និង​វិសហមជ្ឈការ​បាន​ឈានដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ការអនុវត្ត​ផែនការ​នៃ​កម្មវិធី​ជាតិ​រយៈពេល​១០​ឆ្នាំ (២០១០-២០១៩) សមិទ្ធិផល​ដ៏​សំខាន់ និង​ចាត់ទុកជា​ប្រវត្តិសាស្ត្រ​នោះ គឺ​ការកែសម្រួល​រចនាសម្ព័ន្ធ​ថ្មី​របស់​រដ្ឋបាល​ក្រុង​-​ស្រុក​-​ខណ្ឌ និង​ការប្រគល់​មុខងារ និង​វិស័យ​ជាច្រើន​ទៅឱ្យ​រដ្ឋបាល​ក្រុង​-​ស្រុក​-​ខណ្ឌ ក្នុងនោះ​មានមុខ​ងារ​ចំនួន 55 និង​មុខងារ​រង​ចំនួន 162 ក្នុង​វិស័យ​ចំនួន 19 និង​ផ្ទេរ​មុខងារ​វិស័យ សុខាភិបាល ឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រង​ចាត់ចែង របស់​រដ្ឋបាល​រាជធានី​-​ខេត្ត​។
​ដោយឡែក វិស័យ​ទេសចរ​ណ៏ ៖ ក្រុង​ក្រចេះ មាន​តំបន់​ទេសចរ​ណ៏​ចំនួន 2 កន្លែង មាន​សណ្ឋាគារ និង​ផ្ទះសំណាក់ ចំនួន 39 កន្លែង ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន ចំនួន 49 កន្លែង និង​មាន ភ្ញៀវ​ទេសរ​ណ៏​ជាតិ 16.850​នាក់ និង​អន្តរជាតិ 376 នាក់ ក្នុង​ឆ្នាំ 2020 ។​

​លោក​បាន​បញ្ជាក់ថា​៖​យើង​មាន​រមណីយដ្ឋាន​ទេសចរណ៍ ១​កន្លែង​នៅ​សង្កាត់​កោះ​ទ្រង់ ដោយ​បញ្ហា​កូ​វីដ 19 ផង​ក៏​នៅមាន​ភ្ញៀវ​ទេសចរណ៍​ចូលទៅ​ក​ម្ហ​សាន្ត​និង​ស្នាក់នៅ​ទីនោះ​។ ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន 376​នាក់ និង​ភ្ញៀវ​ជាតិ​មាន​ចំនួន 16850​នាក់ ដែល​ទទួលបាន​ប្រាក់ចំណូល​ពី​ភ្ញៀវ​ទេសចរណ៍​ចំនួន 126.371.000៛ ក្នុង​ឆ្នាំ ២០២០​កន្លងទៅនេះ និង​មាន​រមណី​ដ្ឋា​ន​វប្បធម៌ ១​កន្លែង នៅ​សង្កាត់​រកា​កណ្តាល​។​

​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​អនុក្រឹត្យ​ចំនួន 03 ដើម្បី​ជំរុញ​ឲ្យ​រចនាសម្ព័ន្ធ​ថ្មី​ទាំងនេះ ចាប់ផ្ដើម​បំពេញការងារ​របស់ខ្លួន ចាប់ពី​ឆ្នា​២០២០ នេះ​តទៅ​។ ក្រោយ​សមាហរណកម្ម រដ្ឋបាល​ក្រុង​ក្រចេះ មានកា​រិ​យា​ល​យ័​ចំណុះ​ចំនួន 13 មាន​មន្ត្រី​ក្របខណ្ឌ​សរុប​ចំនួន 47​នាក់ ស្រី 23​នាក់ និង​មន្ត្រី​ជាប់កិច្ចសន្យា​ចំនួន 2​នាក់ ស្រី 1​នាក់ ស្មៀន 5​នាក់ ស្រី 2​នាក់ និង ក្រុមប្រឹក្សា​ក្រុង​ចំនួន 15​នាក់ ស្រី 1​នាក់​។​

ផ្នែក​សេដ្ឋកិច្ច + វិ​ស​យ័​កសិកម្ម ៖ មាន​ផ្ទៃដី​ដាំ​ដុះ​ចំនួន 2.603​ហ​.​ត ក្នុងនោះ​ស្រូវវស្សា​ចំនួន 1.064​ហ​.​ត ស្រូវប្រាំង​1.370​ហ​.​ត និង​ដំណាំ​រួមផ្សំ​ចំនួន 169​ហ​.​ត​។ កំពុង​ប្រមូល​ផល​ស្រូវប្រាំង​ជា​បណ្តើរៗ​បាន​ប្រមាណ 550​ហ​.​ត ទិន្នផល​ជា​មធ្យម​ប្រមាណ 4.298​គ​.​ក ក្នុង​មួយ​ហិច​តា​។ និង​មានការ​ចិញ្ចឹមសត្វ​គោ ជ្រូក មាន់ ទា ជា​លក្ខណៈ​គ្រួសារ​ផងដែរ​។​ល​។ មាន​ទំនប់ 6​កន្លែង និង​បឹង​ធំៗ​ចំនួន 6​កន្លែង ដែល​បំរើឱ្យ​ការស្រោចស្រប​បាន​គ្រប់គ្រាន់​។ មាន​រោងចក្រ​ដំឡូង​មី 1​កន្លែង ដែលមាន​កំលាំង​ផលិត​ម្សៅ​មី​ចំនួន 250​តោន​ក្នុង​មួយថ្ងៃ ប្រើ​កំលាំង​កម្មករ​បុគ្គលិក​ចំនួន 270​នាក់​។​
​នៅ​សង្កាត់​កោះ​ទ្រង់ យើង​មាន​ដំណាំ​សេដ្ឋកិច្ច​(​ក្រូចថ្លុង​)​មាន​ចំនួន 8817​ដើម កំពុង​អោយ​ផល​ចំនួន​3414​ដើម​។ ក្នុង​មួយឆ្នាំៗ​ប្រជាពលរដ្ឋ​ទទួលបាន​ចំណូល​ពី​ការដាំ​ក្រូច​នេះ​ចំនួន 358.680​ដុល្លា​។​

+ សេវាសាធារណៈ ៖ នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ ផ្តល់​សេវាសាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​លើ​វិស័យ​ចំនួន 14 បាន​ចំនួន សរុប 7.617 សេវា ។ ក្នុងនេះ​រួមមានៈ វិស័យ​នីត្យានុកូលកម្ម ចំនួន 5.898 សេវា​, អត្រានុកូលដ្ឋាន ចំនួន 982 សេវា​, ទេសចរណ៍ ចំនួន 39 សេវា​, វប្បធម៌​ចំនួន 45 សេវា​, ពាណិជ្ជកម្ម​ចំនួន 203​សេវា​, ឧស្សាហកម្ម​ចំនួន 23 សេវា​, កសិកម្ម​ចំនួន 08 សេវា​, សុខាភិបាល​ចំនួន 17 សេវា​, អប់រំ​ចំនួន 12 សេវា​, ការងាររដ្ឋបាល​ចំនួន 14 សេវា​,​សំណង់​ចំនួន 110 សេវា​, សុរិយោដី​ចំនួន 10​សេវា​, សាធារណការ​ចំនួន 285 សេវា​។​
​ការផ្ទេរ​សមត្ថកិច្ច​ក្នុងការ​ផ្តល់​សៀវភៅ​គ្រួសារ​(​ក​៤) និង​សៀវភៅ​ស្នាក់នៅ​(​ក​២) ដល់​អធិការ​ក្រុង និង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល ចាប់ពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ បានផ្តល់ សៀវភៅ​គ្រួសារ​(​ក​៤)​ថ្មី​ដែល​ចុះហត្ថលេខា​ត្រឹម​អធិការនគរបាល​ក្រុង ចំនួន 241​គ្រួសារ​, ទុតិយតា​(​ក​៤) ចំនួន 24​គ្រួសារ​, ផ្ដល់​សៀវភៅ​ស្នាក់នៅ​(​ក​២)​ថ្មី​ដែល​ចុះហត្ថលេខា​ត្រឹម​ប៉ុស្តិ៍នគរបាល​រដ្ឋបាល បាន​ចំនួន 248​គ្រួសារ​, ទុតិយតា​(​ក​២) ចំនួន 24​គ្រួសារ​, និង​ផែនការ​បន្តធ្វើ​អត្តសញ្ញាណប័ណ្ណ សម្រាប់​ឆ្នាំ​២០២១ ។​
​ប្រជាពលរដ្ឋ​មានការ​សប្បាយរីករាយ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​រាជរដ្ឋាភិបាល​ដែល​បាន​បង្ខិត​សេវា​មកដល់​មូលដ្ឋាន និង​សេវា​ជាច្រើន មិន​យក​កំ​រ៉ៃ​សេវា​។​ធ្វើ​អត្តសញ្ញាណ ប័ណ្ណ សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ជូន​ប្រជាពលរដ្ឋ សរុប​ចំនួន 1.004 នាក់ ស្រី 549​នាក់ និង​បាន​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដល់ផ្ទះ​។​

​សូមជម្រាបថា​វិស័យ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ ៖ ក្រុង​ក្រចេះ មាន​ផ្លូវ​កៅស៊ូ 22.950 ម៉ែត្រ ផ្លូវ​បេតុង 7.650 ម៉ែត្រ ផ្លូវ​គ្រួស​ក្រហម 66.695​ម៉ែត្រ មាន​ស្ពានបេតុង​ចំនួន 4​កន្លែង និង​ស្ពានដែក​បេ​ឡេ 1 កន្លែង ។ ផ្សារ​ចំនួន ៣ ក្នុងនោះ មាន ២ កន្លែង (​ផ្សារ​សាមគ្គី​ក្រុង​ក្រចេះ និង​ផ្សារ​អូរ​ឬ​ស្សី ) ជា​អំណោយ​របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×