Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​​ទំនាស់​ដីធ្លីប៉ះទង្គិច​គ្នា ដុត​កង់ឡាន និង​ចាក់​សាំង​ដុត សមត្ថកិច្ច​ចាប់ខ្លួន ១១​នាក់ នៅ​ស្រុក​ខ្សាច់កណ្ដាល

កណ្ដាល ៖ ករណី​ផ្ទុះ​ការតវ៉ា​ដ៏​កក្រើក​មួយ បានកើត​ឡើង​នៅ​ចំណុច​ផ្លូវ 7NG ក្បែរ​ដំរី​ស្រុតនៅ​ភូមិ​ព្រែក​ល្វា ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពី​ព្រឹក​ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ​២០២១​។​

លោក ប៊ុន ផេង អភិបាលស្រុក​ខ្សាច់កណ្ដាល បាន​ថ្លែង​ប្រាប់ថា ការចាប់ខ្លួន​ជនសង្ស័យ​ទាំង ១១​នាក់ គឺ​អនុវត្តតាម​នីតិវិធី ។ លោក​បន្តថា​៖ ករណី​ទំនាស់​ដីធ្លី​នោះ​អាចមាន​អ្នក​នៅ​ពី​ក្រោយខ្នង ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​វែកមុខ​ផងដែរ​។ ជាមួយគ្នា​នោះ អាជ្ញាធរ​បាន​ហៅ​ពួកគាត់​មក​ដោះស្រាយ​ច្រើនលើក​មកហើយ ថែមទាំង​បាន​ជូនដំណឹង​ទៀតផង ប៉ុន្តែ​ពួកគាត់​មិន​ស្ដាប់​។ រហូត​ទិញ​ប្រេងសាំង​ដាក់​ប៊ីដុង​ចាក់​ដុត​តបត​ជាមួយ​អាជ្ញាធរ​ដែល​កំពុង​អនុវត្ត​នីតិវិធី ជាហេតុ​នាំឱ្យ​សមត្ថកិច្ច​ប​ង្រា​ប​ជនសង្ស័យ​។​
​សូមជម្រាបថា​៖

ទន្ទឹមនឹងនោះ ពលរដ្ឋ​បាន​អះអាង​ប្រាប់ថា​៖ សមត្ថកិច្ច​បាន​ចាប់​វាយខ្នោះ​ក្រុមអ្នកតវ៉ា​ដុត​កង់ឡាន និង​ចាក់​សាំង​ដុត ចំនួន ១១​នាក់ យកទៅ​អធិការ​ស្រុក​ខ្សាច់កណ្ដាល បាត់​ហើយ​។​

រីឯ​លោក ម៉ែន សុខ​ឃឿន អធិការ​ស្រុក​ខ្សាច់កណ្ដាល​បាន​ប្រាប់ថា​៖ សមត្ថកិច្ច​ពិតជា​បាន​ឃាត់ខ្លួន​ពលរដ្ឋ ១១​នាក់​ប្រាកដ​មែន គឺ​អនុវត្តតាម​បទបញ្ជា ឯកឧត្ដម​អភិបាលខេត្ត​កណ្ដាល​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×