Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រព័ន្ធធារាសាស្ត្រ យាយណៃ ទំហំជាង៦០០ ហិកតាត្រូវបានស្តារឡើងវិញ សម្រាប់បម្រើឱ្យការស្រោចស្រព

កំពង់ធំ ៖ ប្រព័ន្ធធារាសាស្ត្រ យាយណៃ ដែលមានមានលទ្ធភាពផ្តល់ទឹកស្រោចស្រពដល់ផ្ទៃដីស្រែវស្សា ចំនួន ៥៨៦ ហិកតា និងស្រែប្រាំង ៥០ ហិកតា នៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ កំពុងត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើងវិញ សម្រាប់បម្រើឱ្យការស្រោចស្រព ជាពិសេសសម្រាប់ប្រជាកសិករ។

បើតាមការផ្សព្វផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៨ បានការសាងសង់ប្រព័ន្ធធារាសាស្ត្រ យាយណៃឡើងវិញនេះ រួមមាន ៖ សាងសង់ទំនប់អាងទឹក ប្រវែង ៩០ ម៉ែត្រ, សាងសង់ប្រឡាយមេ ២ ខ្សែ សរុបប្រវែង ៤.៤៧៧ ម៉ែត្រ, សាងសង់ប្រឡាយរង ០៤ ខ្សែ សរុបប្រវែង ៤.៦១២ ម៉ែត្រ, សាងសង់ប្រឡាយដោះទឹក ០១ ខ្សែ ប្រវែង ១.៣៣៣ ម៉ែត្រ និងសាងសង់សំណង់សិល្បការ សរុបចំនួន ៨០ កន្លែង។

ក្រសួងធនធានទឹកដដែល បានបញ្ជាក់ថា តាមការគ្រោងទុក ការសាងសង់ឡើងវិញប្រព័ន្ធធារាសាស្ត្រ យាណៃ នឹងបញ្ចប់ជាស្ថាពរនៅចុងខែឧសភា ឆ្នាំ ២០១៨ ខាងមុខនេះ ដែលនឹងផ្តល់ទឹកស្រោចស្រពដល់ផ្ទៃដីស្រែវស្សា ចំនួន ៥៨៦ ហិកតា និងស្រែប្រាំង ៥០ ហិកតា ៕

×