ខេត្តរតនគិរី ៖ សេចក្តីការណ៍ពីខេត្តរតនគីរី បានឲ្យដឹងថា ស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្តបណ្តាលឲ្យហេតុការណ៍គ្រោះ បានកើតឡើង កាលពីវេលាម៉ោង១៧និង៣០នាទីថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។
នគរបាលបានបញ្ជាក់ថា រីឯម៉ូតូ១គ្រឿងម៉ាក wave ពណ៌ខៀវ បើកបរ ដោយ ឈ្មោះសេវ ផៀកភេទស្រី អាយុ២៦ឆ្នាំមានទីលំនៅភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី (ស្លាប់)។
នគរបាលនៃអធិការដ្ឋានស្រុកអូរយ៉ាដាវ បានប្រាប់អ្នកសារព័ត៌មានថា រថយន្តបង្ក១គ្រឿងម៉ាក Ford ranger ពណ៌ប្រផេះ ពាក់ស្លាកលេខ រតនគិរី 2C-7171អ្នកបើកបរមិន ត្រូវបានស្គាល់ អត្តសញ្ញាណ ក្រោយកើតហេតុចុះរត់គេចខ្លួនបាតស្រមោល។
ក្រោយពេលកើតហេតុរួចកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំប៉ក់ញ៉ៃ បានចុះមកធ្វើការអន្តរាគមន៍វាស់វែងនិងធ្វើលិខិតប្រគល់សព ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកមធ្យោបាយទាំង២គ្រឿង បានរឹបអូសយកទៅរក្សាទុកនៅប៉ុស្តិ៍ដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖CEN