Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹងដាក់​សាឡាង​ឆ្លង​យានយន្ត ចេញពី​កោះនរា ទៅ​កោះ​ពេជ្រ ដើម្បី​រំដោះ​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ​១

​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹងដាក់​សាឡាង​ឆ្លង​យានយន្ត​នានា ចេញពី​កោះនរា ទៅកាន់​កោះ​ពេជ្រ ខណៈដែល​ស្ពាន​ត​ភ្ជាប់​ពី​កោះ​ពេជ្រ​មកកាន់​កោះនរា បាននិងកំពុង​សាងសង់​យ៉ាង​មមាញឹក ហើយ​រដ្ឋបាល​រាជធានី ក៏​គ្រោង​នឹង​សាងសង់​ស្ពាន​១​ទៀត នៅ​ភាគខាងត្បូង​ផ្លូវជាតិ​លេខ​១ ពី​ព្រែកប្រា មក​ផ្លូវជាតិ​២ ដើម្បី​រំដោះ​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ​១ ភ្ជាប់​មក​ផ្លូវជាតិ​លេខ​២ ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី ខណៈដែល​លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្ដែង នៅលើ​កោះនរា​នា​ថ្ងៃទី​១៧​ខែកុម្ភៈ​ឆ្នាំ ២០២១​នេះ​។​

លោក ឃួ​ង ស្រេង បានបញ្ជាក់​ឲ្យ​ដឹងថា ដើម្បី​ដោះស្រាយ​ការកកស្ទះ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ខណៈដែល​កំណាត់​ផ្លូវ​នេះ​ចរាចរណ៍​មមាញឹក​ខ្លាំង រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ខ្ចី​ដី​កោះនរា ដាក់​សាឡាង ដើម្បី​ឆ្លង​យានយន្ត​នានា​ចេញពី​កោះនរា ទៅ​កោះ​ពេជ្រ ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ​១​។​

ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី លោក​ឃួ​ង ស្រេង មិនបាន​កំណត់ថា​នឹង​ចាប់ផ្ដើម​ដំណើរការ នៃ​ការដាក់​សាឡាង​ឆ្លង​យានយន្ត​នេះ នៅពេលណា​នោះទេ ។​

បន្ថែម​ពីលើ​នេះ​ទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​សាងសង់​ស្ពាន​១​ទៀត នៅ​ភាគខាងត្បូង​ផ្លូវជាតិ​លេខ​១ ពី​ព្រែកប្រា មក​ផ្លូវជាតិ​លេខ​២ ដើម្បី​រំដោះ​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ​១​នេះដែរ​។

​ប៉ុន្តែ​គេ​ជឿថា គម្រោង​ដាក់​សា​ឡង​ឆ្លង​យានយន្ត​ខាងលើនេះ​មិនយូរ​ទេ នឹង​ចាប់ផ្តើម​ដំណើរការ​ហើយ ដោយសារ​ថា ការរៀបចំ​កំពង់ដ​ទាំងសងខាង​ស្ថាបនា​ស្ទើរតែ​រួចរាល់ ១០០% ៕

​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×