ខេត្តកំពត ៖ នៅថ្ងៃពុធ ទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០១ បានឃាត់ខ្លួនមេខ្យល់ជនជាតិខ្មែរចំនួន០២នាក់ ភេទប្រុស ដែលបាននាំប្រជាពលរដ្ឋវៀតណាមចំនួន០៣នាក់ (ស្រី០២នាក់) ឆ្លងដែនខុសច្បាប់ចូលមកក្នុងខេត្តកំពត។
បច្ចុប្បន្នសមត្ថកិច្ចយើងបានប្រគល់ជនជាតិវៀតណាមទាំង០៣នាក់នោះជូនយោធាការពារព្រំដែនវៀតណាម ហើយបានសំណូមពរភាគីវៀតណាមក្រោយពេលធ្វើចត្តាឡីស័ករួច សូមផ្តល់លទ្ធផលនៃការធ្វើតេស្តនេះមកសមត្ថកិច្ចកម្ពុជាវិញ។
ដោយឡែកមេខ្យល់ជនជាតិខ្មែរទាំង០២នាក់ សមត្ថកិច្ចយើងកំពុងកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ