Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន ៖ ការងារ​ហ្វឹកហ្វឺន បណ្តុះបណ្តាល បាន​ដើរតួនាទី​សំខាន់​ក្នុងការ​អភិវឌ្ឍន៍​សម​ត្ថ​ភាព រួមចំណែក​ការកែទម្រង់​កងយោធពល​ខេមរភូមិន្ទ​

​កំពង់ស្ពឺ ៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​នាយទាហាន​សកម្ម​ជំនា​ន់ទី​២១ ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​សាលា​នាយទាហាន​សកម្ម ដោយមាន​ការចូលរួម​ពី​មន្ត្រី​នាយទាហាន​ចំណុះ​ក្រសួងការពារជាតិ អគ្គបញ្ជាការ និង បណ្ដា​សេនានុព័ន្ធ អនុព័ន្ធយោធា​ប្រទេស​ជា​មិត្ត​ប្រចាំ​នៅ​កម្ពុជា មួយចំនួនទៀត​។

​ក្នុង​សេចក្តីរាយការណ៍​របស់ ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ុត សុភាព នាយក​សាលា​នាយទាហាន​សកម្ម បាន​ឲ្យ​ដឹងថា វគ្គ​នាយទាហាន​សកម្ម​ជំនា​ន់ទី​២១ មាន​សិក្ខាកាម​សរុប ១១៤​នាក់ ដោយ​វគ្គ​នេះ​ត្រូវបាន​ប្រសិទ្ធិ​នាម​ថា «​ជំនាន់​តេ​ជោ​ស្ថាបនិក​សន្តិភាព​»​។

​ថ្លែង​នៅក្នុង​ឱកាស​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​កោតសរសើរ និង វាយតម្លៃ​ខ្ពស់ ចំពោះ​សាលា​នាយទាហាន​សកម្ម និង​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បានរួម​សហការគ្នា​ដោយ​ស្មារតី​ទទួលខុសត្រូវ ក្នុងការ​រៀបចំ​កែលម្អ​កម្មវិធីសិក្សា ខ្លឹមសារ​មេរៀន ធ្វើឱ្យ​វគ្គ​សិក្សា​រយៈពេល​៤​ឆ្នាំ​នៃ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​កម្រិត​ថ្នាក់​បរិញ្ញាបត្រ​ក្នុង​កងយោធពល​ខេមរភូមិន្ទ បាន​ដំណើរការ​ដោយ​ជោគជ័យ តាម​ផែនការ​កំណត់​។​

​នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ​បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់ សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​នឹង​កំពុង​អនុវត្ត​ផែនការ កំណែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ក្នុងនោះ​បានផ្តល់ អាទិភាព​ដល់​វិស័យ​អប់រំ ដើម្បី​បណ្តុះបណ្តាល​ធនធាន មនុ ស្ស ការសិក្សា​មុខជំនាញ វិជ្ជា ជីវៈ ដល់​មនុស្ស ជំនាន់ ក្រោយ​។​

​នាយ​ឧត្ដមសេនីយ៍ បន្តថា ក្នុង​ស្មារតី​នេះ កងយោធពល​ខេមរភូមិន្ទ​បាន​ផ្តោត អាទិភាព​ដល់​ការបណ្តុះបណ្តាល​យោធិន​អាជីព ការកសាង​នាយ ទាហាន​វ័យក្មេង ការ ពង្រឹងគុណភាព​ហ្វឹក ហ្វឺ​ន ការធ្វើ​បច្ចុប្បន្ន​កម្ម និង​ជំរុញ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​លើ​វិស័យ​ការពារជាតិ ដែលជា​កត្តា​សំខាន់បំផុត ក្នុង​ដំណើរការ​កសាង​និង អភិវឌ្ឍ កងទ័ព​កម្ពុជា​។​

​បើតាម​នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ «​ការហ្វឹកហ្វឺន បណ្តុះបណ្តាល បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ជំនាញ រួមចំណែក​ដល់​ការកែទម្រង់​កងយោធពល​ខេមរភូមិន្ទ និង​ធ្វើឱ្យ​វិស័យ​ការពារជាតិ​កាន់តែ​រឹងមាំ​។ ដូច្នេះ​វគ្គ​ហ្វឹកហ្វឺន ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​បណ្តុះបណ្តាល​រហូត​បញ្ចប់​វគ្គ​នាពេល​នេះ ពិតជា​បាន​ឆ្លើយតប​យ៉ាង​ប្រចក្ស​ទៅនឹង​ចរន្ត​នៃ​ការបង្កើន​សមត្ថភាព​ធ​ន​ធាន​មនុស្ស​របស់​ក​ង​ទ័ព​កម្ពុជា​»​។

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទើប​បញ្ចប់​វគ្គ ត្រូវ​ស្មោះត្រង់​ដាច់ខាត​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ លើកកម្ពស់​មនសិការ​ស្នេហា​ជាតិ ហ៊ាន​ធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាង ដើម្បី​ការពារជាតិ ការពារ​បូរណភាព​ទឹកដី និង​ការពារ​ប្រជាជន ហើយ​ក្នុងតម្លៃ​ណាក៏ដោយ ត្រូវ​ចូលរួម​ការពារ​ឱ្យបាន​នូវ​សន្តិភាព ដែល​រកបាន​មក​ដោយ​លំបាក ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ប្រឆាំង​ដាច់ខាត​បដិវត្តន៍​ពណ៌ និង​ចលនា​ជ្រុលនិយម​នានា ដែលមាន​ចរិត​បំផ្លាញ​សន្តិភាព និង​បង្កើត​ចលាចល​ក្នុងសង្គម​។

​ជាមួយ​នោះ ត្រូវគោរព​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​បទបញ្ជា លក្ខន្តិកៈ បទ​វិន័យ​ទូទៅ​របស់​កងយោធពល​ខេមរភូមិន្ទ ច្បាប់​នានា​របស់​រដ្ឋ និង​ត្រូវមាន​សាមគ្គីភាព គោរព​គ្នា​ទៅវិញទៅមក រក្សា​ការសម្ងាត់​យោធា និង​មានការ​ទទួលខុសត្រូវ​ក្នុង​ការងារ​។​

​បន្ថែម​លើ​នេះ ត្រូវយក​ចំណេះដឹង​ដែល​បាន​ពី​ការសិក្សា និង​បទពិសោធន៍​៤​ឆ្នាំ​កន្លងមកនេះ ដើម្បី​ប្រែក្លាយ​ទៅ​ការអនុវត្ត​ជាក់ស្ដែង និង​ត្រូវ​ចេះ​រៀនសូត្រ​ពី​រៀមច្បង សិក្សា​យក​បទពិសោធន៍​ការងារ ក្តាប់ជាប់​ភូមិសាស្ត្រ​ជាក់ស្តែង ដើម្បី​ឆ្លុះបញ្ចាំង​ជាមួយ​ទ្រឹស្តី​ដែល​បាន​រៀនសូត្រ ដើម្បី​អភិវឌ្ឍ​ខ្លួន​ឱ្យបាន​ជោគជ័យ​ក្នុងការ​បំពេញភារកិច្ច​ដែល​អង្គភាព​ប្រគល់ឱ្យ​។

​នៅក្នុង​ឱកាស​នោះដែរ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន ក៏បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង ពលទាហាន បន្ត​ចូលរួម​សហការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ជាមួយ​រាជរដ្ឋាភិបាល ប្រកបដោយ​ប្រសិទ្ធភាព និង​ត្រៀម​ការចាក់​វ៉ាក់សាំង​ដែល​នឹង​មកដល់​នាពេលខាងមុខ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

       

×