Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ ៖ លោក ហាក់ លី ពិតជា​បាន​បង្ក​អំពើហិង្សា​ទៅលើ​នារី​ម្នា​ក់នៅ​ហាង​ខារ៉ាអូខេ​នៅ​ខេត្តព្រៃវែង ហើយ​ត្រូវបាន​តម្រួត​បទបញ្ជា​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន

​ភ្នំពេញ ៖ សេចក្តី​បកស្រាយ​បំភ្លឺ​របស់​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លើ​ករណី​លោក​វរសេនីយ៍ទោ ហាក់ លី ដែល​បាន​បង្ក​អំពើហិង្សា​នៅ​ខេត្តព្រៃវែង ។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​បកស្រាយ​បំភ្លឺ​ជូន​មហាជន​ឲ្យ​បាន​ជ្រាបថា កាលពី​ថ្ងៃទី​១២ ខែកុម្ភ​: ឆ្នាំ​២០២១ លោក ហាក់ លី ពិត ជា​បាន​បង្ក​អំពើហិង្សា​ទៅលើ​នារី​ម្នា​ក់នៅ​ហាង​ខារ៉ាអូខេ​នៅ​ខេត្តព្រៃវែង ពេលនេះ​លោក ហាក់ លី ត្រូវបាន​តម្រួត​បទបញ្ជា​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន ម្យ៉ាងវិញទៀត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ដោយ​រង់ចាំ​ការសម្រេច​របស់​ព្រះ​អ​ជ្ញា​រ​ខេត្តព្រៃវែង​ជាមុនសិន ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត​សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​ស្រាវជ្រាវ​បន្ទាន់ និង​ចាត់ការ​តាមផ្លូវ​ច្បាប់​ចំពោះ​ករណី​នាយករង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ
​ស្ត្រី​ម្នាក់ និង​គំរាម​បាញ់សម្លាប់ នៅក្នុង​ហាង​ជំនោរ​មករា ស្ថិតនៅ​ភូមិ​កំពង់​ពពិល ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង​។

​ការបញ្ជា​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ បាន​ធ្វើឡើង​បន្ទាប់ពី​ជនបង្ក​កំពុងតែ​រត់ការ សម្របសម្រួល​ជាមួយ​ជនរងគ្រោះ​នៅ​កន្លែង​ប៉ូលិស និង​នៅ​តុលាការ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត​សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្រាប់​នៅ​រសៀល​ថ្ងៃទី​១៧ ខែកុម្ភៈ​នេះ​ថា ” អត់​មានការ​សម្របសម្រួល​អី​ទេ គឺ​យក​ច្បាប់​កាត់​តែម្តង អត់​មាន​រត់​ការកើត​ទេ​។

​អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ពាក់​ព៍​ន្ធ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ស្រាវជ្រាវ​ករណីនេះ​បន្ទាន់ ធ្វើតាម​ច្បាប់​កុំ​ឲ្យ​ទុក​យូរ​។​

​លោក​ហាក់ លី ហៅ ពៅ នាយរង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​វ៉ៃ​ស្ត្រី​ម្នាក់ និង​គំរាម​បាញ់សម្លាប់ នៅក្នុង​ហាង​ជំនោរ​មករា ស្ថិតនៅ​ភូមិ​កំពង់​ពពិល ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង កាលពី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​ចំណែក​លោក​សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ នេះ​ថា ចំពោះ​ករណី​ខាងលើនេះ ខាង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ខាង​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង និង​ជាមួយ​ខាង​បុគ្គលិក កំពុងតែធ្វើការ​ស្រាវជ្រាវ​ករណីនេះ ឲ្យ​បាន​ច្បាស់ និង​កំពុងតែ​អនុវត្តតាម​នីតិវិធី​ជាក់ស្តែង​។​

​កូន​ស្ត្រី​រងគ្រោះ​សុំ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយ​រក​យុត្តិធម៌​។

​ខាងក្រោម​នេះ​ជា​ខ្លឹមសារ​កូន​ស្ត្រី​រងគ្រោះ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​សុំ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជួយ​រក​យុ​ត្តុ​ធម៌​។​
“​ខ្ញុំបាទ ម៉េង ឆាន​ន់ គោរព​ជូន សម្តេច តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដ៏​ខ្ពង់ខ្ពស់​។​បាន​មាន​ករណី​អំពើ​ហឹ​ង្សា នៅ​ថ្ងៃ សុក្រ​ទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលា ម៉ោង 12:50 យប់ ឈានចូល​ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២១ បានកើត​ឡើង​នៅ ភូមិ កំពង់​ពពិល ឃុំ កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង​។ មាន​អំពើ​ហឹ​ង្សា​មកលើ​ម្តាយ​របស់​ខ្ញុំបាទ ឈ្មោះ ឡោ សា​រុំ អ្នកបង្ក​ហឹ​ង្សា ឈ្មោះ ហាក់ លី ហៅ ពៅ នៅក្នុង​ហ្វេ​ស បុក ហាក់ លី​មាន​ស្រុកកំណើត​នៅ​ភូមិ កំពង់​ឬ​ស្សី ស្រុក​ពោ​រៀង ខេត្ត ព្រៃវែង​។ មាន​គ្នា 5 នាក់ តែ​បង្ក​ហឹ​ង្សា​តែមួយ​នាក់​ទេ ឈ្មោះ ហាក់ លី ហៅ ពៅ ។​បាន​វៃ ម្តាយ​របស់ខ្ញុំ ហើយ​អួតថា​ខ្លួន​ជា​ប៉ូលីស​ក្រសួងមហាផ្ទៃ​។ ហើយ​បាន​បើ​ទ្វា​ឡាន​ដក​កាំភ្លើង​មក​គំរាម​រក​បាញ់​ម្តាយ​របស់ខ្ញុំ មូលហេតុ​ដោយសារ​ខឹង​ស្រីៗ​នៅក្នុង​ហាង ជំនោរ​មករា មិន​ព្រមទៅ​ដេក​ជាមួយ​។ សូម​គោរព​ជូន​សម្តេច តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដ៏​ខ្ពង់ខ្ពស់​ជួយ​រក​យុត្តិធម៌​ដល់​រូប​ម្តាយ​ខ្ញុំបាទ​”​។​
​ចំពោះ​ករណីនេះ អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​មន្ត្រីប៉ូលិស​ក្រសួងមហាផ្ទៃ​ម្នាក់​នោះ ដែល​អាង​អំណាច​ដើរ​គំ​រា​ហ​កំហែង​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​។
​វីដេអូ​មន្ត្រីប៉ូលិស​ដែល​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​ក្នុង​ហាង​ជំនោរ​មករា ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​។ តាមរយៈ​វិ​ដេ​អូ​នេះ គឺ​មន្ត្រីប៉ូលិស​រូបនោះ មាន​សភាព​ស្រឹង​ទប់ខ្លួន​មិន​នឹង​បាន​ឈ្លោះ​ជាមួយ​បុគ្គលិក​នៅក្នុង​ហាង និង​បាន​វ៉ៃ​ទៅលើ​ស្ត្រី​ម្នាក់​…៕ រក្សា​សិទ្ធិ​ដោយ ៖ បញ្ញា​ស័ក្តិ​

×