Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដក​បញ្ឈរជើង​មេ​គយ ចល័ត​តំបន់​៥ ឈួន សោភា បណ្តោះអាសន្ន ក្រោយ​ចាប់​ឡាន​យោធិន ឈានដល់​តូចចិត្ត​ចងក​សម្លាប់ខ្លួន​នោះ​

​ភ្នំពេញ ៖ បើតាម​ប្រភព​ច្បាស់​ការណ៍​ពី​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មានការ​រិះគន់​យ៉ាងខ្លាំង​ទៅលើ​ទង្វើ​របស់ លោក ឈួន សោភា ប្រធាន​គយ​ចល័ត​តំបន់ ៥ ចាប់​រថយន្ត​អង្គភាព​យោធា​ការពារ​ព្រំដែន រហូត​បណ្ដាល​ឲ្យ​ទាហាន​ការពារ​ព្រំដែន ម្នាក់​តូចចិត្តរ​ត់ទៅ​ចងក​សម្លាប់ខ្លួន​នោះ ពេលនេះ​ថ្នាក់លើ​បាន​ដក​លោក ឈួន សោភា ឡើងមក​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ដើម្បី​ស៊ើបអង្កេត​រក​ឲ្យ​ឃើញ​រឿង​ពិត ។​

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក យឹម ផល្លី អនុប្រធាន​គយ​ចល័ត​តំបន់​៥ ត្រូវបាន​ថ្នាក់លើ​តែងតាំង ឲ្យ​ឡើងជា​ប្រធានស្ដីទី​ជំនួស​លោក ឈួន សោភា ។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រសួងការពារជាតិ​បាន​បញ្ជូន​ក្រុមការងារ​មួយក្រុម ចុះទៅ​ស្រាវជ្រាវ​ករណី​ទាហាន ការពារ​ព្រំដែន​៥០៣ ចងក​សម្លាប់ខ្លួន ដោយសារតែ​តូចចិត្ត​ចំពោះ​លោក ឈួន សោភា ចាប់​រថយន្ត​អង្គភាព ។ ក្រុមការងារ​បានបញ្ចប់ ការងារ​ស្រាវជ្រាវ​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយបាន​រកឃើញថា រថយន្ត​ដែល​គយ​ចល័ត​តំបន់​៥ ចាប់​នោះ​គឺ​ពិតជា​រថយន្ត​អង្គភាព ដែល​បាន​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​សម្ភា​រៈប​ច្ចេកទេស ក្រសួងការពារជាតិ​ប្រាកដ​មែន ។​
​ក្រុមការងារ​នឹងធ្វើ​របាយការណ៍ គោរព​រាយការណ៍​ជូន​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដើម្បី​ពិនិត្យ​សម្រេច ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×