Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រយៈពេល​៧​ថ្ងៃ មាន​អ្នក​មកចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន ៣៩៦២​នាក់​

​ភ្នំពេញ ៖ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា បាន​ថ្លែងថា ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​អ្នក​មកចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន ៣៩៦២​នាក់ (​ស្រី ១៤២៨​នាក់​) ។​

​ក្រសួងសុខាភិបាល សូម​ជូន​ព័ត៌មាន​ដល់​សាធារណជន​ថា ចំនួន​អ្នក​ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ (Sinopharm Beijing Institute of Biological Products) ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ ៖ ១. សរុប​អ្នក​មកចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ៖ ៣៩៦២​នាក់ (​ស្រី ១៤២៨​នាក់​) ។ ២. អ្នក​បាន​ចាក់​វ៉ាក់សាំង​រួច​៖ ៣២៣៦​នាក់ (​ស្រី ១០៤០​នាក់​)​។ ៣. អ្នក​ដែល​គ្រូពេទ្យ​មិន​អនុ​ញ្ញា​ត្ត​ឲ្យ​ចាក់​៖ ៧២៦​នាក់ (​ស្រី ៣៨៨​នាក់​)៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×