ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិបានប្រាប់ CEN នៅមុននេះបន្តិចថា លោកឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ នឹងត្រូវធ្វើការផ្លាស់ប្តូរជាផ្លូវការនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្អែកនេះ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរតំណែងស្នងការនគរបាលខេត្តត្បូងឃ្មុំ។
ប្រភពដដែលបានបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការរងទទួលផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នឹងត្រូវឡើងកាន់តំណែងជាស្នងការនគរបាលខេត្តត្បូងឃ្មុំ ជំនួសលោកឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍៕ រក្សាសិទ្ធិដោយៈ ចេស្តារ