តាកែវ៖ ថ្លែងក្នុងកម្មវិធី អង្គវិបស្សនាក្រុមការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ រយៈពេល២ថ្ងៃ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលប្រជុំសណ្ឋាគារអាលីសវីឡា ក្រុងដូនកែវ ខេត្តតាកែវ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបាន លើកឡើងថា ក្រោយពីបានចុះទស្សនកិច្ច លើការលក់នៅតាមទីផ្សារអនាម័យ (លក់សម្ភារៈបង្គន់)នៅឃុំគូស និងពិនិត្យមើលការផលិតទឹកស្អាតសម្រាប់បរិភោគរបស់អង្គការទឹកស្អាត ១០០១ នៅឃុំស្រែរនោង ស្រុកត្រាំកក់រួចយើងសង្កេតឃើញថា វឌ្ឍនភាពក្នុងការជម្រុញឲបងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទ ត្រូវមានបង្គន់អនាម័យនៅតាមផ្ទះ បញ្ឈប់ការបន្ទរបង់ពាសវាលពាសកាល និងការបរិភោគទឹកស្អាត ដែលបានមកពីសេវាកម្មផ្គត់ផ្គង់ទឹកស្អាត នៅក្នុងខេត្តតាកែវ គឺទទួលបានលទ្ធផលជាការគាប់ប្រសើរហើយ ក្នុងនោះឃុំគូស មានបង្គន់អនាម័យចំនួន 94,8% ដោយគិតជាខ្នងផ្ទះសរុបក្នុឃុំមានចំនួន ៣៦២១ ផ្ទះដែលមានបង្គន់អនាម័យមានចំនួន ៣១៦៨ និងមិនទាន់មានបង្គន់ ៤៥៣ខ្នងផ្ទះ និងទទួលបានសេវាកម្មផ្គត់ផ្គង់ទឹកស្អាតផងដែរ។
នេះសបញ្ជាក់ឲ្យឃើញថា ទស្សនៈវិស័យ របស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទជាវិស័យអាទិភាព ជាផ្នែកសំខាន់មួយដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនិងសុខភាពសាធារណៈ ដោយក្នុងឆ្នាំ២០២៥ ខាមុខនេះប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់ក្នុងបរិស្ថាន ដែលមានអនាម័យស្អាតប្រកបដោយនិរន្តរភាព ។
ឯកឧត្តមបន្តថា អង្គវិបស្សនានេះបង្កើតឡើង ដើម្បីធ្វើយ៉ាងណាឲក្រុមការងារការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតាមទីជនបទ បានជួបជុំគ្នាពិភាគ្សាគ្នារកគន្លះ និងបទពិសោធន៍នានា ធ្វើយ៉ាងណាឲ្យមាការវិវត្តន៍ឡើងបន្តទៅមុខជាបន្តបន្ទាប់ឲ្យកាន់តែល្អប្រសើទៅមុខជាបន្តទៀត ពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីធ្វើឲបងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីអនាម័យ និងការបរិភោគទឹកស្អាត ដើម្បីសុខមាលភាពរបស់ពួកគាត់ ។
សូមបញ្ជាក់ផងដែរថា បើតាមរបាយការណ៍របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ក្នុងខេត្តតាកែវប្រជាពលរដ្ឋប្រើប្រាស់បង្គន់អនាម័យ ក្នុងឆ្នាំ២០២០ ទូរទាំងខេត្តតាកែវ មានចំនួន 78,85% បើធៀបនិងឆ្នាំ២០១៩ មានចំនួន 76,40% ចំពោះការប្រើប្រាស់ទឹកស្អាត ក្នុងឆ្នាំ ២០២០ មានចំនួន 73,8% បើធៀបជាមួយនិងឆ្នាំ២០១៩ មានចំនួន 71,3% កើន 2,5% ៕ រក្សាសិទ្ធិដោយ៖ តាកែវ