Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​នគរបាល​រកឃើញ​មនុស្ស​៣​នាក់ ជាប់​ពាក់ព័ន្ធ​ករណី​សិស្សសាលា​អន្តរទ្វីប​អាមេរិកាំង ជិះ​រថយន្ត​ពាក់​ផ្លាកលេខ នប បំពាក់​ស៊ី​រ៉ែ​ន ទៅ​រៀន

​ភ្នំពេញ ៖ លោក​វរសេនីយ៍ឯក សាន សុខ​សីហា ជំនួយការ​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រាប់​បណ្តាញ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ​នេះ​ថា មនុស្ស​៣​នាក់ មាន​ពាក់ព័ន្ធ​ក្នុងករណី​ក្មេងប្រុស​ជា​សិស្សសាលា​ឯកជន នៅ​ខណ្ឌ​ជ្រោយចង្វារ ដែល​បាន​ប្រើប្រាស់​រថយន្ត​ពាក់​ផ្លាកលេខ នប បំពាក់​ស៊ី​រ៉ែ​ន ជិះ​ទៅ​សាលារៀន ត្រូវបាន​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កោះហៅ​ឲ្យ​ចូលមក​បំភ្លឺ​។​

​សេចក្តី​បកស្រាយ​បំភ្លឺ​ព័ត៌មាន​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទាក់ទង​ទៅនឹង​ករណី​ក្មេងប្រុស​ម្នាក់​ឈ្មោះ តាន់ សម្បត្តិ​ឧ​ត្ត​ម ជា​សិស្សសាលា​ឯកជន​នៅ​ខណ្ឌ​ជ្រោយចង្វារ ដែល​បាន​ប្រើប្រាស់​រថយន្ត​ពាក់​ផ្លាកលេខ នប បំពាក់​ស៊ី​រ៉ែ​ន ជិះ​ទៅ​សាលារៀន ​មនុស្ស​៣​នាក់​ដែល​ពាក់ព័ន្ធ​ក្នុងករណីនេះ ត្រូវបាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កោះហៅ​ឲ្យ​ចូលមក​បំភ្លឺ រួមមាន​ឈ្មោះ តាន់ សម្បត្តិ​ឧ​ត្ត​ម ជា​សិស្សសាលា​ឯកជន​ដែល​បាន​បើករថយន្ត​ផ្លាកលេខ​នប​ទៅ​សាលារៀន ព្រមជាមួយ​ម្ចាស់​រថយន្ត​ត្រូវជា​បងប្រុស​ឈ្មោះ តាន់ វិទ្យា​បុត្រ ជា​មន្ត្រីនគរបាល​នៅ​បណ្ឌិតសភា​នគរបាលជាតិ រួមជាមួយ​ម្ចាស់​ដើម​រថយន្ត​ឈ្មោះ ភ័​ណ្ឌ ជីវិន ជា​មន្ត្រីនគរបាល​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​បន្ទាប់ពី​បានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ ក៏ដូចជា​ការចុះផ្សាយ​ព័ត៌មាន​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ភ្លាម ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានដាក់​បទបញ្ជា​ដល់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ធ្វើការ​សហការ​ជាមួយ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​បានដឹង​ច្បាស់​អំពី​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​នេះ ក្រោយពី​ធ្វើការ​ចុះ​ស្រាវជ្រាវ​ដល់ទី​តាំង​សាលារៀន​ដោយផ្ទាល់ បាន​ឲ្យ​ដឹងថា​ពិតជា​មាន​សិស្សសាលា​ម្នាក់​ឈ្មោះ តាន់ សម្បត្តិ​ឧ​ត្ត​ម បាន​ជិះ​រថយន្ត​ផ្លាកលេខ​នប បំពាក់​ស៊ី​រ៉ែ​ន មក​សាលារៀន​ពិតប្រាកដ​មែន ។ រហូតមកដល់​រសៀល​ថ្ងៃទី​១៧ ខែកុម្ភ​: ឆ្នាំ​២០២១ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បាន​រកឃើញ​រថ​យន្ត​នេះ និង​បាន​នាំយក​ទាំង​រថយន្ត និង​អ្នកបើកបរ​ដើម្បី​ធ្វើការ​សួរនាំ​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ នៅ​រសៀល​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ អ្នកពាក់ព័ន្ធ​ទាំង​៣​រូប​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ធ្វើការ​កោះហៅ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​លើ​ករណី​ប្រើប្រាស់​រថយន្ត​ផ្លាកលេខ នប បំពាក់​ស៊ី​រ៉ែ​ន​ជិះ​ទៅ​សាលារៀន ។ តាម​ចម្លើយ​របស់​ក្មេងប្រុស តាន់ សម្បត្តិ​ឧ​ត្ត​ម បានទទួល​ស្គាល់​កំហុស និង​បាន​សារភាពថា​រូបគាត់​ពិតជា​បាន​យក​រថយន្ត​បងប្រុស​របស់គាត់​ដែល​ពាក់​ផ្លាកលេខ​នប បំពាក់​ស៊ី​រ៉ែ​ន ជិះ​ទៅ​សាលារៀន​ពិតប្រាកដ​មែន ។ តាម​ការស្រាវជ្រាវ និង​បញ្ជាក់​យ៉ាងច្បាស់​ពី​ការិយាល័យ​ភស្តុភា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រថយន្ត​ដែល​ពាក់​ផ្លាកលេខ​នប 2. 8763 មិនមាន​នៅក្នុង​បញ្ជី​សារពើ​ភណ្ឌ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឡើយ ជាក់ស្តែង​រថយន្ត​នេះ​ត្រូវបាន​ម្ចាស់​ដើម​ឈ្មោះ ភ័​ណ្ឌ ជីវ័ន ដែលជា​អតីតមន្ត្រី​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ( បច្ចុប្បន្ន​ជា​មន្ត្រីនគរបាល​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​) បានស្នើ​សុំ​ធ្វើ​ផ្លាកលេខ​នប​យកមក​បំ​ពាក់​លើ​រថយន្ត​ឯកជន​របស់ខ្លួន​តាំងពី​ឆ្នាំ​២០១៦​មកម្ល៉េះ លុះ​មក​ខែតុលា ឆ្នាំ​២០២០ ឈ្មោះ ភណ្ឌ ជីវ័ន បាន​លក់​រថយន្ត​នេះ​ទៅ​ឲ្យ​មិត្ត​ភក្ត្រ​របស់ខ្លួន​ឈ្មោះ តាន់ វិទ្យា​បុត្រ ដែលជា​មន្ត្រីនគរបាល​នៅ​រាជបណ្ឌិតសភា​នគរបាល​ជាតិ ។ អ្នក​ព័ន្ធ​ទាំង​៣​រូបនេះ បានទទួល​ស្គាល់​នូវ​កំហុស​របស់ខ្លួន ជាពិសេស​បានធ្វើ​ការសុំ​ទោស​ជា​សាធារណៈ ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​សមត្ថកិច្ច​នគ​របាល​ជាតិ នូវ​កំហុស​របស់ខ្លួន​ដែល​បានអនុញ្ញាត​ឲ្យ​ប្អូនប្រុស​របស់ខ្លួន​ប្រើប្រាស់​រថយន្ត​ពាក់​ផ្លាក​លខ នប បំពាក់​ស៊ី​រ៉ែ​ន ជិះ​ទៅ​សាលារៀន ដែល​ខុសពី​ច្បាប់​បានកំណត់ ។

​ក្រោយពី​ទទួលស្គាល់​កំហុស ធ្វើ​កិច្ចសន្យា និង​សុំទោស​ជា​សាធារណៈ​រួច សមត្ថកិច្ច​ការិយាល័យ​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ​ប្រគល់​រថ​យន្ត និង​មនុ​ស្សទាំង​៣​នាក់​នេះ ទៅ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ដើម្បី​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់​អំពី​ផ្លាកលេខ ជាពិសេស​នីតិវិធី​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការលក់ដូរ​រថយន្ត​ផ្លាកលេខ​នប និង​ការប្រើប្រាស់​រថយន្ត​ពាក់​ផ្លាកលេខ​នប បំពាក់​ស៊ី​រ៉ែ​ន ជិះ​ទៅ​សាលារៀន​ដោយ​ជន​ស៊ីវិល​ដែល​មិនមែនជា​សមត្ថកិច្ច ។

​ម្យ៉ាងវិញទៀត​ដោយ​រថយន្ត​នេះ​មិនមែនជា​រថយន្ត​របស់​អង្គភាព នាយកដ្ឋាន​ចរាចរណ៍​នឹងធ្វើ​ការ​ដោះ​ស៊ី​រ៉ែ​ន​ចេញ ហើយដោយ​ការយក​រថយន្ត​នេះ​ទៅប្រើ​ប្រាស់​ខុស​គោលការណ៍ សមត្ថកិច្ច​នឹងធ្វើ​ការ​ដកហូត​ផ្លាកលេខ​នប​មក​រក្សាទុក​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បន្តទៀត​ឡើយ ។ ចំណែក​ម្ចាស់​ដើម​រថយន្ត និង​ម្ចាស់​បច្ចុប្បន្ន ដែលជា​មន្ត្រីប៉ូលិស នាយកដ្ឋាន​ចរាចរណ៍ និង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នឹងធ្វើ​របាយការណ៍​គោរព​ជូនទៅ​ប្រធាន​អង្គភាព​របស់គាត់​ទាំងពីរ ដើម្បី​អនុវត្ត​បន្ត និង​ដាក់វិន័យ​កងកម្លាំង​ចំពោះ​កំហុស​នេះ​ផងដែរ ៕ រក្សា​សិទ្ធិ​ដោយ​:​បញ្ញា​ស័ក្តិ​


×