ខេត្តតាកែវ ៖ ជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន៥នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យ ដោយមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ចុះបង្ក្រាបបាន នៅចំណុចភូមិដំណាក់ ឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ។
ជនសង្ស័យទាំង០៥នាក់ រួមមាន
១-ឈ្មោះ អៀង ដែន ភេទប្រុស អាយុ១៩ឆ្នាំ ២-ឈ្មោះ សឿង ឡី ភេទប្រុស អាយុ២៣ឆ្នាំ ទាំង២នាក់គឺរស់នៅភូមិដំណាក់ ឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ ។
៣- ឈ្មោះ ឃុន សែន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិអង្ករ ឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ ។
៤ – ឈ្មោះ ឃួន សំណាង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិពោធិតាម៉ុក ឃុំអង្កព្រះសាទ ស្រុកគិរីវង់ ខេត្តតាកែវ ។
៥ – ឈ្មោះ យ៉ាង ចាន់វាសនា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៥នាក់សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន:
១-ម្ស៉ៅក្រាមសថ្លាចំនួន០៣កញ្ចប់ទម្ងន់២,៣៨ក្រាម – ជញ្ជីងថ្លឹងថ្នាំញៀន ០១ – ទូរស័ព្ទចំនួន០២គ្រឿង – ដបកែឆ្នៃសម្រាប់សេពថ្នាំញៀនចំនួន០១រួមនិងសម្ភារសម្រាប់ច្រកថ្នាំញៀនមួយចំនួនទៀតផងដែរ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានការិយាល័យជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ៕ រក្សាសិទ្ធិដោយ៖តាកែវ