ខេត្តត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍ពីខេត្តត្បូងឃ្មុំបានបញ្ជាក់ថា ជនរងគ្រោះជាបុរសពីរនាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ផ្សេងទៀត បានរងរបួសធ្ងន់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរ៉ឺម៉កម៉ូតូ នៅលើកំណាត់ផ្លូវលំ មួយកន្លែង ស្ថិតក្នុងភូមិដូង ឃុំជាំក្រវៀន ស្រុកមេមត់នារសៀលថ្ងៃទី ១៨ កុម្ភៈ។
យោងតាមនគរបាលនៃអធិការខេត្តត្បូងតឃ្មុំបានប្រាប់សារព័ត៌មានថា ប៉ុន្តែក្រោយកើតហេតុ ភាគីខាងរថយន្ត ដែលមិនត្រូវបានស្គាល់អត្តសញ្ញាណ បានបើកបរគេចបាត់។ មន្ត្រីអាវុធហត្ថ ស្រុកមេមត់ បាននិយាយ នៅព្រឹកថ្ងៃទី១៩ កុម្ភៈថាៈ ជនរងគ្រោះ ដែលស្លាប់ឈ្មោះ ឡោះ ឆែម អាយុ ១៨ ឆ្នាំ ជាអ្នកបើកបររ៉ឺម៉កម៉ូតូ គ្មានផ្លាកលេខ និងម្នាក់ទៀត ឈ្មោះ អៀង សុផៃ អាយុ ១១ ឆ្នាំ។
នគរបាលបញ្ជាក់ថា ក្នុងនោះមានជនរងគ្រោះម្នាកជាក្មេងប្រុស អាយុ១១ឆ្នាំ ឈ្មោះ សឿន ស៊ីណា ត្រូវបានបញ្ជួន ទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហើយជនរងគ្រោះទាំងបី មានទីលំនៅ នៅឃុំជាំក្រវៀន ស្រុកមេមត់។
នគរបាលបាន សន្និដ្ឋានករណីគ្រោះថ្នាក់ ស្លាប់ និងរបួសមនុស្សខាងលើ បណ្តាលមកពីការបើកបរលឿន និងខាងភាគីរ៉ឺម៉កម៉ូតូ ទាំងបីនាក់ មិនពាក់មួកសុវត្ថិភាព ។ នៅកន្លែងកើតហេតុ សមត្ថកិច្ចជំនាញ បានប្រមូលវត្ថុតាង នៅរក្សាទុក ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ៖CEN