Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ចំនួន​២​នាក់ ត្រូវបាន​ចាប់ខ្លួន រួម​ជា​សារធាតុ​ញៀន​ជាង​១​គីឡូក្រាម​

​តាកែវ ៖ អ្នក​ចែកចាយ​គ្រឿងញៀន​ប្រុស​ស្រី​ចំនួន ២​នាក់ ត្រូវ​អាវុធហត្ថ​ខេត្តតាកែវ ធ្វើការ​ឃាត់ខ្លួន​បាន​នៅលើ​ទីតាំង​២​ផ្សេងគ្នា កាល​ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ​២០២១ និង​ដកហូត​វត្ថុតាង​ជា​សា​ធាតុ​ញៀន​ជាង ១​គីឡូក្រាម កំពុង​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាតំបូង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

​បើតាម​ការ​ឲ្យ​ដឹង​ពី លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡា ឡៃ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ រូបលោក​រួមជាមួយ​ក​ង​កម្លាំង​បានទទួល​ព័ត៌មាន​ថា មាន​សកម្មភាព​ចែកចាយ​គ្រឿងញៀន នៅ​ចំនុច​ភូមិ​គ្រួស ឃុំ​ពា​រា​ម៏ ស្រុក​បាទី ខេត្តតាកែវ រូបលោក​និង​កងកម្លាំង​បាន​ចុះទៅ​ភ្លាម ដោយ​ឃើញ​មាន​សកម្មភាព​ចែកចាយ​គ្រឿងញៀន ដែលជា​បទល្មើស​ជាក់ស្តែង​កំពុង​ចែកចាយ​នៅ​ខាងក្រោយ​ផ្ទះ​សំបុក​ត្រចៀក​កម្ម​ដែល​គេ​ទុកចោល នៅ​ភូមិ​ឃុំ​ខាងលើ​នា​វេលា​ម៉ោង ១១​និង​៣០​នាទី នៅ​ភូមិ​ឃុំ​ខាងលើ ស្រុក​បាទី បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ មានឈ្មោះ ហេង លឹម​គន់ ភេទ​ប្រុស​អាយុ ២៣​ឆ្នាំ រួមជាមួយ​និង​សា​ធាតុ​ញៀន​ចំនួន ១១៣,៥៦​ក្រាម និង​ជញ្ជីង ០១ ។

​លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្តតាកែវ​បាន​បន្តថា ក្រោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​ជំនាញ​យើង​បានធ្វើការ​សួរនាំរ​កមេ​ខ្លោង កងរាជអាវុធហត្ថ​ខេត្តតាកែវ ក៏​បន្ត​យន្តការ​ពន្លៀត​លើ​ការបង្ក្រាប​មុខសញ្ញា​ជា​មេខ្លោង​ចែកចាយ​គ្រឿងញៀន​ក្នុង​ថ្ងៃ​ដដែល​បន្តទៀត ដោយ​សុំ​សហការ​ជាមួយនិង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឈានទៅដល់​ការចាប់ខ្លួន​មេខ្លោង​ចែកចាយ​គ្រឿងញៀន​បាន​ម្នាក់ មានឈ្មោះ ស្រ៊ុន ស្រីមុំ ភេទ​ស្រី អាយុ ២៧​ឆ្នាំ នៅ​ចំនុច​ខាងមុខ​សាលា​បឋម​ពងទឹក សង្កាត់​ពងទឹក ខ័​ណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដោយ​ដកហូត​បាន​ម្ស៉ៅ​ក្រាម​សរ​ថ្លា​មាន​ទម្ងន់ ១៣៩៧,៩២​ក្រាម ជញ្ជីង​មួយ និង​ទូរស័ព្ទដៃ​មួយគ្រឿង ។

​បច្ចុប្បន្ន​នៅ​រសៀល​ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​កំពុង​ត្រូវបាន​សួរនាំ​បន្ថែម​ពី​កងកំលាំង​រាជ​អាវុធហត្ថ​ខេត្តតាកែវ និង​កសាង​សំណុំរឿង​បន្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ រក្សា​សិទ្ធិ​ដោយ​៖​តាកែវ​

×