Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រូវពស់ចឹក កសិករម្នាក់នៅឥណ្ឌាចាប់ខាំក្បាលពស់ខ្ទេចដើម្បី… សងសឹក

បុរសសញ្ជាតិឥណ្ឌា បានខាំទំពារក្បាលពស់ ហើយត្រូវពិសរបស់ពស់ជ្រាបចូលក្នុងខ្លួន។

តាម Ib Times ចុះផ្សាយថ្ងៃទី ១៧/២ បុរសសញ្ជាតិឥណ្ឌាម្នាក់ ឈ្មោះ Sonelal បានត្រូវពស់ចឹកពេលកំពុងឃ្លាលសត្វនៅវាលស្រែ។ ការដែលត្រូវពស់ចឹកបានធ្វើឲ្យ Sonelal ផ្ទុះកំហឹងចាប់ពស់នោះជាប់ រួចខំាផ្តាច់ក្បាលរបស់វា។

សងសឹងរួច Sonelal បានរងជាតិពិស ហើយសន្លប់បាត់ស្មារតី។ ក្មួយប្រុសរបស់គាត់ និងអ្នកជិតខាង ២-៣នាក់ បានឃើញក៏ប្រញាប់នាំទៅមន្ទីរពេទ្យ។

វេជ្ជបណ្ឌិត Mahendra Verma និង Hitesh Kumar នៅមន្ទីរពេទ្យ បានប្រញាប់សង្គ្រោះ និងតាមដានអាការៈអ្នកជំងឺភ្លាម។ វេជ្ជបណ្ឌិត Kumar ពោលថា ៖ “គាត់ (Sonelal) កំពុងឃ្វាលគោនៅវាលស្រែ ក៏ត្រូវពស់ចឹក។ គាត់ខឹងក៏ចាប់វារួចខាំក្បាល ទំពារខ្ទេចទើបព្រលែងចេញ”។

ប៉ុន្តែតាមលោក Kumar និងសហការីរបស់លោក ទោះបីបានស្វែងរក តែពុំឃើញមានស្លាកស្នាមអ្វីលើរាងកាយ Sonelal ទំាងអស់។ Verma វេជ្ជបណ្ឌិតម្នាក់ទៀតប្រាប់ថា ៖ “ហាក់ដូចជាពស់ពុំបានចឹកគាត់ទេ។ ពួកខ្ញុំពុំឃើញមានស្លាកស្នាមចឹករបស់ពស់ទេ។ គាត់សន្លប់ដោយខំាទំពារក្បាលពស់ ហើយក្នុងនោះមានផ្ទុកពស់ពិស។ ពិតជាខឹងខុស ខឹងខាត… អាចងាប់បាន!

×