ភ្នំពេញ៖ គម្រោងខ្នាតយក្សលំនៅដ្ឋានវីឡាប្រណីត KP ម៉ន ដានី ដែលមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៣ លើផ្ទៃដីចំនួន ១២៥ហិចតា បានប្រកាសចាប់ផ្តើមបើកលក់ជាផ្លូវការហើយចាប់ពីថ្ងៃនេះតទៅ។
លំនៅដ្ឋានវីឡាប្រណីត KP ម៉ន ដានី គម្រោងទី២៩ សាងសង់ជាវីឡាទំនើបចំនួន ៥.០០០ខ្នង អមដោយរុក្ខជាតិបៃតងស្រងាត់ ហ៊ុមព័ទ្ធដោយបឹង ទីធ្លាហាត់ប្រាណលំហែកាយ ដែលពោរពេញទៅដោយបរិយាកាសធម្មជាតិ មានហេដ្ឋារចនាសម្ព័ន្ធពេញលេញ និងមានចំងាយតែ១គីឡូម៉ែត្រពីផ្លូវក្រវ៉ាត់ក្រុងទី៣តែប៉ុណ្ណោះ។ គម្រោងនេះចាប់
ផ្តើមសាងសង់កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ហើយថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ជាថ្ងៃចាប់ផ្តើមប្រកាសលក់ជាផ្លូវការតែម្តង។
ម្ចាស់លំនៅដ្ឋានវីឡា KP ម៉ន ដានី លោក ឃុនថាវង្ស ផងផាន់ និងលោកស្រី ម៉ន ដានី បានថ្លែងថា ក្រុមហ៊ុនគ្រោងសាងសង់ឱ្យរួចរាល់ក្នុងរយពេល៣ឆ្នាំ សម្រាប់វីឡាទាំង ៥.០០០ខ្នង ដោយបោះទុនបឋមចំនួន ២០លានដុល្លារ។ ផ្ទះវីឡាចែកចេញជា២ប្រភេទគឺ វីឡាទោលខ្នាតតូច និងផ្ទះអាជីវកម្ម។ សម្រាប់វីឡាខ្នាតតូច មានទំហំ៨៤ ម៉ែត្រការ៉េ លើទំហំដីសរុប១៦០ម៉ែត្រការ៉េ។ ផ្ទះអាជីវកម្មទីតាំងធម្មតា មានទំហំ១២៥ម៉ែត្រការ៉េ លើទំហំដីសរុប ៩៦ម៉ែត្រការ៉េ។ ចំណែកផ្ទះអាជីវកម្មទីតាំងកែង មានទំហំ១២៥ម៉ែត្រការ៉េ លើទំហំដីសរុប ១៦០ម៉ែត្រ
ការ៉េ។
វីឡាមួយលក់ក្នុងតម្លៃចាប់ពី ២៥.០០០ដុល្លារ រហូតដល់ ៥៥.០០០ដុល្លារ។ ក្នុងនោះក៏មានការបន្ថែមសម្ភារៈបំពាក់ជាច្រើនទៀតដូចជា ម៉ាស៊ីនត្រជាក់ ទូរដាក់ចានលើក្រោម ចង្ក្រានអគ្គិសនី ម៉ាស៊ីនបឺតផ្សែង
គ្រឿងសម្ភារៈបន្ទប់ទឹក និងម៉ាស៊ីនងូតទឹកក្តៅទឹកត្រជាក់។
សម្រាប់លក្ខខណ្ឌក្នុងការទូទាត់ប្រាក់មាន ៣លក្ខខណ្ឌ ដោយអតិថិជនអាចបង់ប្រាក់៣០ភាគរយ ៥០ភាគរយ ឬបង់ផ្តាច់១០០ភាគរយតែម្តង។ សម្រាប់ការបង់ប្រាក់៣០ភាគរយ និង៥០ភាគរយ អតិថិជនអាចបង់រំលោះកញ្ចប់សាច់ប្រាក់ដែលសល់ជាមួយក្រុមហ៊ុនដោយគ្មានការប្រាក់រយះពេល២៤ខែ។ អតិថិជនអាចបង់ផ្តាច់ដោយទទួលបានការបញ្ចុះតម្លៃ ១០.០០០ដុល្លារអាមេរិកភ្លាម គឺពី ៣៥.០០០ មកត្រឹម ២៥.០០០ដុល្លារអាមេរិក។
លោក ឃុនថាវង្ស ផងផាន់ បានមានប្រសាសន៍ថា “វីឡាបែបនេះត្រូវបានសាងសង់ឡើងក្នុងគោលបំណងឱ្យប្រជាជនកម្ពុជាដែលជាសិស្ស និស្សិត គូស្វាមីភរិយាថ្មី និងបងប្អូនប្រជាពលរដ្ឋទូទៅ បើទោះជាពួកគាត់មានចំណូលទាប និងមធ្យមក៏ដោយ ក៏អាចទិញផ្ទះសម្រាប់រស់នៅ និងផ្ទះសម្រាប់លក់ដូរបានដែរ។ ទន្ទឹមនេះ ពួកគាត់ក៏អាចរកចំណូលបានផង និងរស់នៅសមរម្យផងក្នុងបរិស្ថានបៃតងដែលមានខ្យល់អាកាសល្អ”។
នៅពេលសួរថាតើជំងឺកូវីដ១៩ នាំឱ្យមានការព្រួយបារម្ភចំពោះការអភិវឌ្ឍនិងសាងសង់លំនៅដ្ឋានលើផ្លូវជាតិលេខ៣នេះដែរឬទេ លោក ផងផាន់ បានឆ្លើយថា “បញ្ហាកូវីដ១៩ បានផ្តល់ផលវិបាកទូទាំងពិភពលោក ហើយកម្ពុជាក៏ទទួលរងផលប៉ះពាល់ពីបញ្ហានេះដែរ ប៉ុន្តែកូវីដ១៩ មិនបានបង្អាក់ដល់ការងារសាងសង់ឡើយ ផ្ទុយទៅវិញក្រុមហ៊ុនកាន់តែពន្លឿនការសាងសង់ដោយផ្តល់ការងារដល់បុគ្គលិក និងកម្មករទ្វេមួយជាពីរ ដែលនេះជាការចូលរួមចំណែកដល់ការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងប្រទេសជាតិយើង”។
លោកបានបន្ថែមថា “ក្រុមហ៊ុនមិនមានអ្វីគួរឱ្យបារម្ភខ្លាំងទេ ដោយហេតុថាតម្លៃដែលយើងលក់គឺទាប និងមធ្យម តែអតិថិជនទទួលបានសំណង់ស្អាត ទំនើប ទាន់សម័យ និងមានគុណភាពល្អដែលពិបាករកដូច”។
លំនៅដ្ឋានវីឡា KP ម៉ន ដានី ភាគច្រើនស្ថិតនៅខណ្ឌសែន សុខ ក្បែរវត្តភ្នៀត និងនៅខាងក្រោយទីលានវាយកូនហ្គោលជិតផ្លូវទំនប់កប់ស្រូវ និងមួយចំនួនទៀតនៅខណ្ឌកំបូល។ ដោយឡែកគម្រោងទី២៩ ជាគម្រោងទីមួយដែលមានខ្នាតធំជាងគេ ពុំធ្លាប់មាន ស្ថិតនៅភូមិភានសា ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចម្ងាយ ២៩គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ។
គម្រោងលំនៅដ្ឋានវីឡាប្រណីត KP ម៉ន ដានី ថ្មីនេះ សាងសង់នៅជិតរោងចក្រ សាលារៀន មន្ទីរពេទ្រ និងទីប្រជុំជជន ជាពិសេសផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលងាយស្រួលក្នុងការធ្វើដំណើរចូលក្រុងបានឆាប់រហ័ស ។
ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន KP ម៉ន ដានី បានជួយបង្កើតការងារប្រហែល ១០.០០០កន្លែង ជូនប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនក្នុងអំឡុងជម្ងឺរាតត្បាតកូវីដ១៩។
លោក ឃុនថាវង្ស ផងផាន់ និងលោកស្រី ម៉ន ដានី ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានវីឡា KP ម៉ន ដានី បានថ្លែងប្រាប់ពីការផ្តល់ការងារដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ជាថ្ងៃដែលក្រុមហ៊ុនប្រកាសចាប់ផ្តើមលក់ជាផ្លូវការនូវគម្រោងលំនៅដ្ឋានវីឡាប្រណីតថ្មីខ្នាតធំ លើផ្ទៃដីចំនួន១២៥ហិចតា ស្ថិតនៅលើផ្លូវជាតិលេខ៣ ចំងាយ ១៧គីឡូម៉ែត្រពីចោមចៅ។
ទស្សនៈវិស័យរបស់ក្រុមហ៊ុន KP ម៉ន ដានី គឺចង់ឃើញប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈមានលំនៅដ្ឋានមួយសមរម្យ កក់ក្តៅ និងរស់នៅក្នុងសហគមន៍មួយប្រកបដោយសុវត្ថិភាព សន្តិសុខ និងមានបរិស្ថានបៃតងស្រស់បំព្រងក្រោមដំបូលសន្តិភាព។
ការងារដែលក្រុមហ៊ុន KP ម៉ន ដានី ផ្តល់ជូនគឺសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេសយុវជនដែលមានជំនាញផ្នែកគូសប្លង់ វិស្វករ គណនេយ្យ ហិរញ្ញវត្ថុ ផ្នែកលក់ និងទីផ្សារឌីជីថល និងយុវជនរាប់សិបនាក់ទៀតកំពុងហាត់ការផ្នែកទំនាក់ទំនងសាធារណៈ។
រហូតមកទល់ពេលនេះ ក្រុមហ៊ុន KP ម៉ន ដានី បានចូលរួមជួយកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានី ដូចជាផ្លូវបេតុង និងលូជាដើម សរុបជាថវិកាជិត ១លានដុល្លាដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ក្នុងស្មារតីជួយគ្នាក្នុងគ្រាលំបាកពេលដែលកម្ពុជាជួបគ្រោះទឹកជំនន់ តាមការអំពាវនាវរបស់សម្តេចតេជោ
ហ៊ុន សែន ក្រុមហ៊ុនបុរី KP ម៉ន ដានី ក៏បានជួយឧបត្ថម្ភប្រជាពលរដ្ឋរងគ្រោះក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង រួមមានអំណោយជាអង្ករ ២០តោន ត្រីខ ៩.៨០០កំប៉ុង មី ៤.០៧៦កេស ទឹកបរិសុទ្ធ ៤.០០០កេស និងគ្រឿងបរិភោគមួយចំនួនទៀត ។
ក្រុមហ៊ុន KP ម៉ន ដានី ក៏បានបរិច្ចាគថវិកាចំនួន ១០.០០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ ។
គម្រោងសាងសង់វីឡាចំនួន ៥.០០០ផ្ទះនេះ នឹងរួចរាល់ក្នុងរយៈពេល៣ឆ្នាំកន្លះ។ សម្រាប់ដំណាក់កាលដំបូង យើងគ្រោងថវិកាប្រមាណ ២០លានដុល្លារអាមេរិក។ សម្រាប់បច្ចុប្បន្ន យើងសាងសង់ផ្ទះជា២ប្រភេទគឺ វីឡាទោលខ្នាតតូច និងផ្ទះអាជីវកម្ម។ សម្រាប់វីឡាខ្នាតតូច មានទំហំ៨៤ ម៉ែត្រការ៉េ លើទំហំដីសរុប១៦០ម៉ែត្រការ៉េ។ ផ្ទះអាជីវកម្មទីតាំងធម្មតា មានទំហំ១២៥ម៉ែត្រការ៉េ លើទំហំដីសរុប ៩៦ម៉ែត្រការ៉េ។ ចំណែកផ្ទះអាជីវកម្មទីតាំងកែង មានទំហំ១២៥ម៉ែត្រការ៉េ លើទំហំដីសរុប ១៦០ម៉ែត្រការ៉េ។
តម្លៃចាប់ពី ២៥.០០០ដុល្លារ រហូតដល់ ៥៥.០០០ដុល្លារ។ ក្នុងនោះក៏មានការបន្ថែមសម្ភារៈបំពាក់ជាច្រើនទៀតដូចជា ម៉ាស៊ីនត្រជាក់ ទូរដាក់ចានលើក្រោម ចង្ក្រានអគ្គិសនី ម៉ាស៊ីនបឺតផ្សែង គ្រឿងសម្ភារៈបន្ទប់ទឹក និងម៉ាស៊ីនងូតទឹកក្តៅទឹកត្រជាក់។
អតិថិជនអាចបង់ផ្តាច់ដោយបញ្ចុះតម្លៃ ១០.០០០ដុល្លារអាមេរិក (ពី ៣៥.០០០ មកត្រឹម ២៥.០០០ដុល្លារអាមេរិក ឬអាចបង់រំលោះជាមួយខាងក្រុមហ៊ុនរយៈពេល ២ឆ្នាំគ្មានការប្រាក់។ ក្រុមហ៊ុន KP ម៉ន ដានី បានអភិវឌ្ឍ និងសាងសង់សរុបបានចំនួន ២៩គម្រោងហើយ រួមទាំងគម្រោងនេះផ្ទាល់។ ក្រៅពីនេះយើងបានអភិវឌ្ឍជាទម្រង់ដីឡូត៍សម្រាប់អតិថិជនដែលចង់បានប្លង់ជាដីឡូត៍ដើម្បីយកទៅអភិវឌ្ឍជាផ្ទះ ឬអគារផ្សេងៗដោយខ្លួនឯង។ជំងឺរាតត្បាតកូវីដ១៩ បានផ្តល់ផលវិបាកទូទាំងពិភពលោក ហើយកម្ពុជាក៏ទទួលរងផលប៉ះពាល់ពីបញ្ហានេះផងដែរ។ ប៉ុន្តែកូវីដមិនបានបង្អាក់ដល់ការងារសាងសង់ឡើយ។ ផ្ទុយទៅវិញក្រុមហ៊ុនកាន់តែពន្លឿនការសាងសង់ដោយផ្តល់ការងារដល់ប្រជាជនខ្មែរកាន់តែច្រើន និងពង្រីកកម្លាំងទ្វេដង។ ចំណែកដំណើរការលក់វិញ ក្រុមហ៊ុនមិនមានអ្វីគួរឱ្យបារម្ភនោះទេ ដោយក្រុមហ៊ុនឈរលើទស្សនៈ
ដ៏រឹងមាំគឺ ផ្ទះធំ ដីធំ តម្លៃសមរម្យ ទីតាំងល្អ ហើយសំណង់រឹងមាំ។ រហូតមកទល់ពេលនេះ ក្រុមហ៊ុនបានលក់អស់ចំនួន ២៨គម្រោងដោយជោគជ័យ នេះដោយសារតែការផ្តល់ទំនុកចិត្តខ្លាំងពីអតិថិជន ប្រកបដោយភាពជឿជាក់លើក្រុមហ៊ុន។ បុរី KP ម៉ន ដានី មានទីតាំងនៅ ៣តំបន់ធំៗដូចជា ទីតាំងផ្លូវទំនប់កប់ស្រូវ ទីតាំងផ្លូវ៥១ និងទីតាំងផ្លូវជាតិលេខ៣។ ភាគច្រើនស្ថិតនៅខណ្ឌសែនសុខ ក្បែរវត្តភ្នៀតនិងនៅខាងក្រោយទីលានវាយកូនហ្គោលជិតផ្លូវទំនប់កប់ស្រូវ និងមួយចំនួនទៀតនៅខណ្ឌកំបូល។ ដោយឡែកគម្រោងទី២៩ ជាគម្រោងទីមួយដែលមានខ្នាតធំជាងគេដែលពុំធ្លាប់មាន ស្ថិតនៅចំងាយ ១៧គីឡូម៉ែត្រពីរង្វង់មូលចោមចៅ ស្ថិតក្នុងភូមិភានសា ឃុំព្រះនិពា្វន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនលំនៅដ្ឋាន KP ម៉ន ដានី បានចូលរួមចំណែកផ្តល់ការងាររហូតដល់ ១០.០០០ នាក់ ភាគច្រើនផ្នែកគូសប្លង់ សាងសង់ ផ្នែកលក់ និងទីផ្សារ និងយុវជនរាប់សិបនាក់ទៀតកំពុងហាត់ការផ្នែកទំនាក់ទំនងសាធារណៈ។
ក្រុមហ៊ុន KP ម៉ន ដានី បានចូលរួមជួយកសាងផ្លូវបេតុងជិត១០ខ្សែ ក្នុងខណ្ឌចំនួនពីរក្នុងរាជធានីភ្នំពេញ ព្រមទាំងបានដាក់លូអមសងខាងផ្លូវ គិតជាថវិកាសរុបជិត ១លានដុល្លាដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រពលរដ្ឋ។
ក្នុងស្មារតីជួយគ្នាក្នុងគ្រាមានអាសន្ន ពេលដែលកម្ពុជាជួបគ្រោះទឹកជំនន់ ក្រុមហ៊ុនបុរី KP ម៉ន ដានី ក៏បានជួយប្រជាពលរដ្ឋរងដោយគ្រោះទឹកជំនន់ តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន និងខេត្តពោធិ៍សាត់ និងបាត់ដំបង រួមមានអំណោយជាអង្ករ ២០តោន ត្រីខ ៩.៨០០កំប៉ុង មី ៤.០៧៦កេស ទឹកបរិសុទ្ធ ៤.០០០កេស និងគ្រឿងបរិភោគមួយចំនួនទៀត។
ក្រុមហ៊ុន KP ម៉ន ដានី ក៏បានបរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ
មន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ