ភ្នំពេញ ៖ លោកកុយ គួង អ្នកនាំពាក្យករសួងការបរទេសនិងសហប្រតិបត្រិការអន្តរជាតិ បានបញ្ជាក់នៅព្រឹថ្ងៃទី២០ខែកុម្ភៈនេះថា ពលករនិងពលការិនីខ្មែរនិងកុមារ សរុបចំនួន២៥នាក់ ត្រូវបានអន្តរាគមន៍មកដល់ព្រលានយន្តហោះម៉ាឡេស៊ី ដើម្បីហោះមកកាន់កម្ពុជាវិញ។
សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស លើកឡើងថា ដោយមានកិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ពលករ ពលការិនីខ្មែរចំនួន២៣នាក់ និង កុមារ២នាក់ ដែល បានមកធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី នឹងធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះលេខ SQ5008 នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៥និង៣៥នាទីល្ងាចនេះ។
ក្រុមការងារស្ថានទូតបានជួយសម្របសម្រួលឯកសារ នាំទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី ជូនទៅធ្វើតេស្តកូវីដ១៩ ព្រមទាំងជូនពលករ ពលការិនី ទៅអាកាសយានដ្ឋានអន្តរជាតិ KLIA ផងដែរ៕ រក្សាសិទ្ធិដោយ៖CEN