ភ្នំពេញ ៖ យុវជនម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ រត់ចេញពីផ្ទះជាច្រើនថ្ងៃឪពុកស្វែងរកឃើញនៅវត្តភ្នំហើយបដិសេធ មិនទទួលស្គាល់ឪពុកទើបឪពុកប្រាប់សមត្ថកិច្ចឱ្យជួយឃាត់ និងហៅនាំសាច់ញាតិមកខេត្តបន្ថែមទៀត ដើម្បីមកយកកូនប្រុសត្រឡប់ទៅវិញ។
ហេតុការណ៍ការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី ២០ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតក្នុង បរិវេនរមណីយដ្ឋានវត្តភ្នំ សង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យុវជនឈ្មោះ កែប ម៉ៃ ឆព្វណ្ណរង្សី ភេទប្រុស អាយុ៣៣ឆ្នាំស្នាក់នៅភូម្រិពាំងលានឃុំចំបក ស្រុកបាទី ខេត្តតាកែវ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ ២០២១ យុវជនខាងលើបានចាកចេញពីផ្ទះនៅខេត្តតាកែវ ដោយមិនដឹងថាមានវិបត្តិអ្វីនោះទេ ហើយមិនដឹងថាចាកចេញទៅណាឡើយ លុះបុរសជាឪពុកដើររកជាច្រើនថ្ងៃ តែមិនឃើញលុះរកមកដល់ចំណុចវត្តភ្នំរាជធានីភ្នំពេញ ក៏ប្រទះឃើញកូនប្រុសរបស់ខ្លួនក៏រាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យជួយឃាត់កូនរបស់ខ្លួន ដើម្បីគាត់ជាឪពុកងាយនាំកូនត្រូវឡប់ទៅខេត្តតាកែវវិញ។
តែពេលបុរសជាឪពុកមកទទួលហៅទៅផ្ទះវិញនោះ យុវជនខាលើបដិសេធថា បុរសខាងលើមិនមែនជាឪពុករបស់ខ្លួនហើយមិនព្រមត្រឡប់ទៅជាមួយគាត់ឡើយ លុះសាច់ញាតិឡើងមកពីខេត្តបន្ថែមទៀត ទើបព្រមទៅជាមួយ។
ក្រោយពីពិនិត្យកសារួចរាល់សមត្ថកិច្ចក៏អនុញាត ឱ្យក្រុមគ្រួសារនាំយុវជនខាងលើត្រឡប់ទៅផ្ទះវិញ៕ រក្សាសិទ្ធិដោយ៖សារឿន