ត្បូងឃ្មុំ ៖ នៅវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានករណីអគ្គិភ័យឆាបឆេះស្ថានីយ៍ប្រេងរបស់ឈ្មោះ តែ តុងហ៊ុយ ភេទប្រុស អាយុ៥៦ឆ្នាំ ស្ថិតនៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ បណ្តាលមកពី ទុស្សេបង្គោលដៃកុងទ័របាញ់ប្រេង ។
ក្នុងហេតុការណ៍នេះបង្កឲ្យឆាបឆេះខូចខាត កុងទរ័បាញ់ប្រេង២សម្រាប់, រថយន្តចំនួន២គ្រឿង ម៉ាកឡិចស៊ីស ៣៣០ និងប្រភេទកូរ៉េ ២តានកន្លះ១គ្រឿង , ប្រេងម៉ាស៊ីន២០កេស, ម៉ូតូ៣គ្រឿង និងរ៉ឺម៉ក១គ្រឿង, ដំបូល១៥ម៉ែត្រគុណ១៨ម៉ែត្រ,ទូរទឹកកក១គ្រឿង, តុឈើ១សំរាប់ ។
ក្នុងឧបទ្ទវហេតុនេះផងដែរ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យ៩គ្រឿង ប្រើប្រាស់ទឹកចំនួន២៥ឡាន រថយន្តមកពីខេត្តកំពង់ចាមចំនួន២គ្រឿង ទើបអាចពន្លត់ភ្លើងបានទាំងស្រុងនៅវេលាម៉ោង ៩និង៤០នាទីព្រឹកថ្ងៃដដែល ។
បើតាមអធិការដ្ឋាននគរបាលក្រុងសួង បានឲ្យដឹងថា ការ៉ាស់សាំងដែលអគ្គិភ័យឆាបឆេះខាងលើនេះមានម្ចាស់ឈ្មោះ តែ តុងហ៊ុយ និងប្រពន្ធឈ្មោះ អ៊ា ស្រី។ ចំពោះមូលហេតុនៃការឆាបឆេះនេះឡើងបណ្តាលមកពីឆ្លងចរន្តអគ្គិសនីទូម៉ូទ័រក្បាលបាញ់សាំង បង្កជាផ្កាភ្លើងឆាបឆេះឡើងតែម្តង។
ក្រោយទទួលដំណឹងភ្លាម លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំកម្លាំងដោយផ្ទាល់ សហការជាមួយអភិបាលក្រុងសួង លោក ជា ណារ៉ុន ចុះអន្តរាគមន៍ប្រើរយៈពេល២ម៉ោង បាញ់ពន្លត់ជាស្ថាពរ មនៅវេលាម៉ោងប្រហែល ៩ និង៣០នាទី ព្រឹកថ្ងៃដដែល។
ក្នុងឱកាសនោះ លោក ហាក់ សុខមករា អភិបាលរងខេត្ត ក៏បានចុះពិនិត្យដោយផ្ទាល់ ព្រមទាំងឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន៣០០ដុល្លា ដល់កងកម្លាំងដែលបានសហការពន្លត់បានទាន់ពេលវេលា មិនបណ្តាលឲ្យអ្នកណារងរបួស រឺឆេះរាល់ដាលតនោះទៀតនោះឡើយ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ