Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ប្រៃសណីយ៍ អំពាវនាវ ដល់​ម្ចាស់​អាជីវកម្ម និង​គ្រឹះ ស្ថាន​នានា ចូលរួម​ប្រើប្រាស់​ប្រព័ន្ធ QR Code ទប់ស្កាត់​កូ​វីដ Stop Covid

​ភ្នំពេញ​៖ បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅ​រសៀល​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ ក្នុង​រយៈពេល​១​ថ្ងៃ បន្ទាប់ពី​គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ប្រកាស​ដាក់​ឲ្យ​ប្រើ ប្រាស់​ប្រព័ន្ធ QR Code «​ទប់ស្កាត់​កូ​វីដ Stop Covid» មាន​គ្រឹះស្ថានសាធារណៈ​និង​ឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និង​រោងចក្រ ជាដើម ចំនួន​១៩៥៤ បាន​ចុះឈ្មោះ​បង្កើត QR Code សម្រាប់​ប្រើប្រាស់​។

​ការចុះឈ្មោះ​ប្រើប្រាស់​យ៉ាង ច្រើន​ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ បញ្ជាក់​ពី​ការគាំទ្រ និង​ការយក ចិត្ត​ទុកដាក់​របស់​ប្រជាពលរដ្ឋ ក្នុង​ការចូល​រួមការ​ពារ​សុខភាព សាធារណៈ​សម្រាប់​ទាំងអស់ គ្នា​។​

​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ សូម​អំពាវនាវ ដល់​ម្ចាស់​អាជីវកម្ម និង​គ្រឹះ ស្ថាន​នានា ចូលរួម​ប្រើប្រាស់​ប្រព័ន្ធ QR Code «​ទប់ស្កាត់​កូ​វីដ Stop Covid» នេះ​សម្រាប់​ទីតាំង​របស់ខ្លួន ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​- ១៩ ព្រមទាំង​កាត់បន្ថយ​ផលប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​និង​សង្គម​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​នេះ ដូច​បណ្ដា​ប្រទេស​ផ្សេងទៀត​។ សូម​សាធារណ ជន​ទាំងអស់​ចូលរួម​សហការ​ស្កេ​ន QR Code នេះ នៅតាម​ទីតាំង​ដែលមាន​ដាក់ QR Code «​ទប់ស្កាត់​កូ​វីដ Stop Covid» តាមរយៈ​គេហទំព័រ stopcovid.gov.kh ដោយ​ចុច​លើ​ពាក្យ «​ចាប់ផ្តើម​ស្កេ​ន​»​។​

​សម្រាប់​ព័ត៌មាន​បច្ចេកទេស​ពាក់ព័ន្ធ​ទៅនឹង​ការប្រើប្រាស់​ប្រព័ន្ធ QR Code «​ទប់ស្កាត់​កូ​វីដ Stop Covid» សូម​ទាក់ទង​ទៅកាន់​មជ្ឈមណ្ឌល​ទាក់ទង​បឋម (Call Center) របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ តាមរយៈ លេខ​ទូរ​សព្ទ 123 (​ហៅចូល​ដោយ​ឥតគិតថ្លៃ​) ឬ 099 888 516 | 012 979 079 ឬ​គេហទំព័រ www.mptc.gov.kh និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក «​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ – Ministry of Post and Telecommunications»៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×