បាត់ដំបង ៖ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ បាល ខេត្តបាត់ដំបង និងមានការចង្អុលបង្ហាញពីលោកស្រី រស់ ជីវី ស្នងការរងទទួលផែនការិយាល័យប្រឆាំងអំពើជួញដូរមនុស្សនិងការពារអនីតិជន រួមទាំងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ១៧និង០០នាទី លោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ បានដឹកនាំកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉ុង មឿត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅក្រុមទី០១ ភូមិដូនឥន្ទ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ពីបទហិង្សាក្នុងគ្រួសារនិងគំរាមសម្លាប់ (កាប់បំផ្លាញជណ្តើរឡើងផ្ទះ) ។
ជនដៃដល់បានយកពូថៅកាប់បំផ្លាញជណ្តើរផ្ទះ និងបំផ្លាញទ្រព្យសម្បត្តិមួយចំនួន សរុបទឹកប្រាក់អស់ ០២លារៀល បន្ទាប់មកបានជេរប្រមាថ និងកាប់ម្តាយបង្កើត តែមិនបណ្តាលឲ្យរងរបួសទេ ដោយគាត់រត់គេចខ្លួន (ជនសង្ស័យជាមនុស្សស្រវឹងខួប) កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង០៩និង០០នាទី នៅក្រុមទី០១ ភូមិដូនឥន្ទ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ជនរងគ្រោះឈ្មោះ គៀវ ឃឺន ជាម្តាយបង្កើត អាយុ៦៧ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ។
ករណីនេះ ជនល្មើសត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ