Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ជា វ៉ាន់​ដេ​ត និង​ឯកឧត្ដម ឃួ​ង ស្រេង បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ អំពី​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា QR Code “​ទប់ស្កាត់​កូ​វីដ​-១៩ Stop Covid”

​ភ្នំពេញ ៖ បន្ទាប់ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា QR Code Ò​ទប់ស្កាត់​កូ​វីដ​-១៩ Stop CovidÓ ទូទាំងប្រទេស នៅ​រសៀល​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រី ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា QR Code Ò​ទប់ស្កាត់​កូ​វីដ​-១៩ Stop CovidÓ ជូន​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ មន្ទីរ​-​អង្គភាព​ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ អាជីវករ​គ្រប់គ្រង​ផ្សារ ដើម្បី​ផ្សព្វផ្សាយ​បន្ត​ឱ្យបាន​ទូលំទូលាយ និង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។

​ឯកឧត្តម ជា វ៉ាន់​ដេ​ត បាន​ថ្លែងថា តាមរយៈ​ប្រព័ន្ធ​នេះ ប្រជាពលរដ្ឋ​អាច​ស្កេ​ន​នៅពេល​ចូល​ទីតាំង​ដែល​អញ្ជើញ​ទៅដល់ ហើយ​អាច​ទទួលបាន​ដំណឹង​ឆាប់រហ័ស ប្រសិនបើ​ទីតាំង​នោះ មាន​ករណី​ឆ្លង​ជំងឺ​។ ឯកឧត្តម លោក លោកស្រី អភិបាលខណ្ឌ​ទាំងអស់​ស្វាគមន៍ គាំទ្រ និង​បេ​ជ្ញា​ជំរុញ​អាជីវកម្ម​ក្នុង​ខណ្ឌ​ទាំងអស់​ឱ្យប្រើ​ប្រាស់​ប្រព័ន្ធ​នេះ​។ គិត​ត្រឹម​រសៀល​នេះ មាន​គ្រឹះស្ថានសាធារណៈ​និង​ឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និង​រោងចក្រ ជាដើម ចំនួន​ជាង ៣០០០ បាន​ចុះឈ្មោះ​បង្កើត QR Code សម្រាប់​ប្រើប្រាស់​។

​ជាថ្មី​ម្ដងទៀត ឯកឧត្តម ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ សូម​អំពាវនាវ ដល់​ម្ចាស់​អាជីវកម្ម និង​គ្រឹះស្ថាន​នានា ចូលរួម​ប្រើប្រាស់​ប្រព័ន្ធ QR Code “​ទប់ស្កាត់​កូ​វីដ​-១៩ Stop Covid” នេះ​សម្រាប់​ទីតាំង​របស់ខ្លួន ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​កាត់ បន្ថយ​ផលប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​និង​សង្គម​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​នេះ ដូច​បណ្ដា​ប្រទេស​ផ្សេងទៀត​។ សូម​សាធារណជន ទាំងអស់​ចូលរួម​សហការ ស្កេ​ន QR Code នេះ នៅតាម​ទីតាំង​ដែល មាន​ដាក់ QR Code “​ទប់ស្កាត់​កូ​វីដ​-១៩ Stop Covid” តាមរយៈ គេហទំព័រ stopcovid.gov.kh ដោយ​ចុច​លើ​ពាក្យ​Ò​ចាប់ផ្តើម​ស្កេ​ន​Ó​។​

​សម្រាប់​ព័ត៌មាន​បច្ចេកទេស​ពាក់ព័ន្ធ​ទៅនឹង​ការប្រើប្រាស់ ប្រព័ន្ធ QR Code “​ទប់ស្កាត់​កូ​វីដ​-១៩ Stop Covid” សូម​ទាក់ទង​ទៅកាន់ មជ្ឈមណ្ឌល​ទាក់ទង​បឋម (Call Center) របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ តាមរយៈ លេខ​ទូរ​សព្ទ 123 (​ហៅចូល​ដោយ​ឥត គិតថ្លៃ​) ឬ 099 888 516 | 012 979 079 ឬ​គេហទំព័រ www.mptc.gov.kh និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក “​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ – Ministry of Post and Telecommunications”​៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×