Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួង​អប់រំ ផ្អាក​បណ្តោះអាសន្ន​វិទ្យាល័យ​សម្តេច ហ៊ុន សែន​ភ្នំពេញ​ថ្មី និង​សាលា​អន្តរជាតិ SIS និង​ស្នើ​ឲ្យ​សិស្ស​មក​ធ្វើតេស្តរ​កកូ​វីដ​១៩

​ភ្នំពេញ ៖ លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ ហង់ ជួនណា​រ៉ុ​ន បានប្រកាសថា ក្រសួង​អប់រំ ជូនដំណឹង​ពី​ការផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន វិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី និង​សាលា​អន្តរជាតិ អេស អាយ អេស សាខា​ឡាក់​គី​ស្តារ​។​

​លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​អំពាវនាវ​សិស្សានុសិស្ស​ទាំងអស់ នៃ​សាលា SIS និង​សាលា​ភ្នំពេញ​ថ្មី ដែលមាន​ការពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ គឺ​ចាប់ពី​ស្អែក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ ២០២១ សូម​អញ្ជើញ​មក​យក​សំណាក​នៅវេលា​ម៉ោង ១០​ព្រឹក នៅ​ទីតាំង​សាលា​ទាំងពីរ ដើម្បី​តេស្តរ​កវី​រុស​កូ​វីដ​-១៩ ។​

​ក្រសួង​អប់រំ បាន​ឲ្យ​ដឹងថា ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សាលារៀន និង​រីក​រាលដាល​ក្នុង​សហគមន៍ ក្រសួង អប់រំ យុវជន និង​កីឡា សម្រេច​ផ្អាក​ដំណើរការ វិទ្យាល័យ​សម្តេច ហ៊ុន សែន​ភ្នំពេញ​ថ្មី និង​សាលា​អន្តរជាតិ អេស អាយ អេស សាខា​ឡាក់​គី​ស្តារ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី និង​ស្នើ​សូម បុគ្គ​លិ​អប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ទាំងអស់ រួមទាំង​កម្មករ និង​អ្នកលក់ដូរ នៃ​គ្រឹះស្ថានសិក្សា​ទាំង​២ ខាងលើ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹ​ត្ត​ការណ៍​សហគមន៍​២០​កុម្ភៈ អញ្ជើញ​មក​សាលា នា​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១១ វេលា​ម៉ោង ០៩​និង​០០​នាទី ព្រឹក ដើម្បីឱ្យ​មន្ត្រី​សុខាភិបាល​ធ្វើ​ការយក​សំណាក សូម​សាលា​រៀបចំ​ទីតាំង​សម្រាប់ ប្រមូល​សំណាក និង​មាន​មន្ត្រី​បង្គោល​មួយ​សម្រាប់​ទំនាក់ទំនង​ជាមួយ​មន្ត្រី​សុខាភិបាល​។​

​បុគ្គលិក​អប់រំ មាតាបិតា អ្នកអាណាព្យាបាល និង​សិស្សានុសិស្ស​ពាក់ព័ន្ធ​នឹង​គ្រឹះស្ថានសិក្សា​ខាងលើ សូម​បន្ត​តាមដាន​សុខភាព​ផ្ទាល់ខ្លួន និង​ក្នុងករណី​មានការ​សង្ស័យ សូម​ទំនាក់ទំនង​ទៅ​សេវា​សុខាភិបាល​។​

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ គណៈ​គ្រប់ គ្រង​គ្រឹះស្ថានសិក្សា បុគ្គលិក​អប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស​គ្រប់រូប ចូលរួម​សហការ​អនុវត្ត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×