Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ​JICA ផ្តល់​ឧបករណ៍​សម្រាប់​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ ១៩ ចំនួន​១៦​គ្រឿង ដល់​វិទ្យាស្ថាន​ប៉ាស្ទ័រ​

​ភ្នំពេញ ៖ យោងតាម​អង្គការ​JICA បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ ឧបករណ៍​សម្រាប់​ធ្វើតេស្ត​កូ​វីដ​១៩​ចំនួន​១៦​គ្រឿង​ត្រូ​វាប​ធ្វើ​ពិធី​ទទួល​នឹង​ប្រគល់​នា​ថ្ងៃទី ០៨ និង ១៦ ខែកុម្ភៈ ឆ្នាំ​២០២១ ទីភ្នាក់ងារ JICA បានប្រគល់​ជូន​ឧបករណ៍​សម្រាប់​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ ១៩ ដល់​វិទ្យាស្ថាន​ប៉ាស្ទ័រ (IPC) ក្នុងការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន លើ​ការបង្កើន​សមត្ថភាព​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩​។​

​អង្គការ​JICA​បាន​បញ្ជាក់ថា ឧបករណ៍​ទាំងនោះ​រួមមាន QIAamp® Viral RNA Minikit ចំនួន​២៥០​តេស្ត ស្មើរ​នឹង ៨​គ្រឿង (​សរុប ១៦០០​តេស្ត​) និង SuperScript® III Platinum® One-Step Quantitative RT PCR system ចំនួន ៥០០​តេស្ត​ស្មើរ​នឹង ៨​គ្រឿង (​សរុប ៤០០០​តេស្ត​)​។ JICA មាន​សេចក្តី​ស​មោ​នស្ស​រីករាយ​ក្នុងការ​ចូលរួម​គាំទ្រ​ដល់ វិទ្យាស្ថាន​ប៉ាស្ទ័រ ដែល​បាន​ខិតខំ​ធ្វើការ​យ៉ាង​យកចិត្តទុកដាក់ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩ នៅ​ប្រទេស​កម្ពុជា​។

​នេះ​គឺជា​ការចូលរួមចំណែក​ជា​លើក​ទី​២ របស់ JICA ដល់​វិទ្យាស្ថាន​ប៉ាស្ទ័រ ដែល​លើក​ទី​១ នៃ​ការ​ប្រគល់ជូន SuperScript® III Platinum® One-Step Quantitative RT PCR system ចំនួន ៥០០​តេស្ត ស្មើរ​នឹង ១​គ្រឿង​បានធ្វើ​ឡើង​នា​ខែកក្កដា ឆ្នាំ ២០២០​។

​អង្គការ​JICA បាន​ផ្តោត​សំខាន់​លើ​ការលើកកម្ពស់​ការឆ្លើយ​តប​ទៅនឹង​ជំងឺ​កូ​វីដ​១៩ នៅក្នុង​កម្រិត​មូលដ្ឋាន​ជាមួយ​កម្មវិធី​ពង្រឹង​ការយល់ដឹង​ក្នុង​សហគមន៍​។ ឧទាហរណ៍​គម្រោង​លើកកម្ពស់​ការការពារ​ពី​មេរោគ​កូ​វីដ​១៩ តាមរយៈ​ការផ្សព្វផ្សាយ​តាម​សហគមន៍ ដោយ​ផ្តល់​ការបណ្តុះបណ្តាល​ស្តីពី​ការពង្រឹង​ការការពារ​ពី​មេរោគ​កូ​វីដ​១៩ ដល់​ប្រជាជន​ងាយ​រងគ្រោះ កម្មករ​រោងចក្រ​កាត់ដេរ និង​វាយ​ន​ភណ្ឌ​ជាច្រើន​នៅក្នុង​ក្រុង​បាវិត និង​ខេត្តស្វាយរៀង​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​JICA ប្តេជ្ញា​ក្នុង​ការធ្វើការងារ​បន្ថែ​ម​ទៀត ជាមួយ​ក្រសួងសុខាភិបាល​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×