Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចេញ​សារ​ព្រមាន​ម្ចាស់​កម្មវិធី និង​ម្ចាស់​អាជីវ​កម្មដ្ឋាន ត្រូវ​ប្រឈមមុខ​នឹង​ការបិទ​កម្មវិធី ឬ​អាជីវ​កម្មដ្ឋាន ព្រមទាំង​ត្រូវ​ទទួល​ទោសទណ្ឌ បើ​ល្មើ​សនឹង​វិធានការ​ការពារ​កូ​វីដ​១៩

​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចេញ​សេចក្តីជូនដំណឹង​មួយ ជុំវិញ​វិធានការ ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩ ដោយ​អាជ្ញាធរ រាជធានី​ភ្នំពេញ ចេញ​សារ​ព្រមាន​ម្ចាស់​កម្មវិធី និង​ម្ចាស់​អាជីវ​កម្មដ្ឋាន ត្រូវ​ប្រឈមមុខ​នឹង​ការបិទ​កម្មវិធី ឬ​អាជីវ​កម្មដ្ឋាន ព្រមទាំង​ត្រូវ​ទទួល​ទោសទណ្ឌ បើ​ល្មើ​សនឹង​វិធានការ​ការពារ​កូ​វីដ​១៩​។​ដើម្បី​ឈានទៅ​គ្រប់គ្រង​បាន ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​កម្មវិធី ម្ចាស់​អាជីវ​កម្មដ្ឋាន និង​គ្រប់ភាគី​ពាក់ព័ន្ធ ត្រូវ​ចូលរួម អនុវត្ត​ឱ្យ​ម៉ឺងម៉ាត់​បំផុត​នូវ “​វិធានការ​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល​” ។ ក្នុងករណី​នៅតែ មិន​ព្រម​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ម្ចាស់​កម្មវិធី និង​ម្ចាស់​អាជីវ​កម្មដ្ឋាន ត្រូវ​ប្រឈមមុខ​នឹង​ការបិទ​កម្មវិធី ឬ​អាជីវ​កម្មដ្ឋាន ព្រមទាំង​ត្រូវ​ទទួល​ទោសទណ្ឌ​ទៅតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន ។​

រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ បានចេញ​សារ​ព្រមាន​ម្ចាស់​កម្មវិធី និង​ម្ចាស់​អាជីវ​កម្មដ្ឋាន ត្រូវ​ប្រឈមមុខ​នឹង​ការបិទ​កម្មវិធី ឬ​អាជីវ​កម្មដ្ឋាន ព្រមទាំង​ត្រូវ​ទទួល​ទោសទណ្ឌ បើ​ល្មើ​សនឹង​វិធានការ​ការពារ​កូ​វីដ​១៩ តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល​។

​យោងតាម​សេចក្តីជូនដំណឹង​នេះ ក្នុង​រយៈពេល​អនុវត្ត​កន្លងមក រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ពិនិត្យឃើញថា ប្រជាពលរដ្ឋ ម្ចាស់​កម្មវិធី និង​ម្ចាស់​អាជីវ​កម្មដ្ឋាន​មួយចំនួន បាន​អនុវត្តតាម​វិធានការ​ខាងលើ​បានល្អ​ប្រសើរ ប៉ុន្តែ មួយចំនួនទៀត នៅ​មិនទាន់បាន​អនុវត្តតាម​វិធានការ​ខាងលើ​បានល្អ​នៅឡើយ ដូចជា ក្នុងពេល​កម្មវិធី​ជួបជុំ​ផ្សេងៗ មិន​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល​ឱ្យបាន​ត្រឹមត្រូវ​, មានការ​ប៉ះពាល់​គ្នា​, ចាប់ដៃគ្នា​, កៀក​ស្មា​គ្នា​, ឱបរឹត​គ្នា​, ភ្លេច​ការការពារ​ខ្លួន និង​ធ្វេសប្រហែស​ជាមួយ​ជំងឺ​កូ​វីដ​-១៩ ។​

​ចំពោះមុខ ដើម្បី​ឈានទៅ​គ្រប់គ្រង​បាន ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​កម្មវិធី ម្ចាស់​អាជីវ​កម្មដ្ឋាន និង​គ្រប់ភាគី​ពាក់ព័ន្ធ ត្រូវ​ចូលរួម​អនុវត្ត​ឱ្យ​ម៉ឺងម៉ាត់​បំផុត​នូវ “​វិធានការ​គ​ម្លា​ព​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល​”​។ ក្នុងករណី​នៅតែ​
​មិន​ព្រម​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ម្ចាស់​កម្មវិធី និង​ម្ចាស់​អាជីវ​កម្មដ្ឋាន ត្រូវ​ប្រឈមមុខ​នឹង​ការបិទ​កម្មវិធី ឬ អាជីវ​កម្មដ្ឋាន ព្រមទាំង​ត្រូវ​ទទួល​ទោសទណ្ឌ​ទៅតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។

​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​សូម​ធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ ម្ចាស់​កម្មវិធី ម្ចាស់​អាជីវ​កម្មដ្ឋាន អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​-​អង្គភាព​ជំនាញ និង​គ្រប់ភាគី​ពាក់ព័ន្ធ ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្តតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ជាពិសេស​ជំរុញ​ការអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​នូវ​វិធានការ «៣ ការពារ និង ៣ កុំ​» របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា រួមមាន​៖

* ការពារ ៖
១. ពាក់​ម៉ាស​
២. លាងដៃ​
៣. រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល (​ចាប់ពី ១​ម៉ែ​ត្រក​នួ​រ​ឡើងទៅ ឱ្យបាន​គ្រប់ៗ​គ្នា នៅ​គ្រប់​ទីកន្លែង​ទាំងអស់​)​។​

* កុំ​៖
១. កុំ​ចូលទៅ​កន្លែង​បិទ​ជិត គ្មាន​ខ្យល់​ចេញ​-​ចូល និង​ប្រើ​ម៉ា​ស៉ី​ន​ត្រជាក់​ច្រើនពេក ត្រូវ​រក​កន្លែង​ដែលមាន​ខ្យល់​ចេញ​-​ចូល​គ្រប់គ្រាន់​
២.​កុំទៅ​កន្លែង​ដែលមាន​មនុស្ស​ច្រើន​កុះករ​
៣.​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា ជាដើម​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ ថែមទាំង​បាន​ចាត់​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​, រដ្ឋបាល​សង្កាត់ និង​មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ចុះទៅ​ត្រួតពិនិត្យ​ទីតាំង​ប្រារព្ធ​កម្មវិធី​ជួបជុំ​ទាំងអស់ ដើម្បីឱ្យ​ម្ចាស់​កម្មវិធី និង​ម្ចាស់​អាជីវ​កម្មដ្ឋាន​អនុវត្ត​ឱ្យខាងតែបាន​នូវ​រាល់​វិធានការ​ការពារ​ទាំងអស់​ខាងលើ ឱ្យមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​២២​នេះ ពោលគឺ​ក្រៅ​ម៉ោង​រដ្ឋបាល​លោក​បាននិងកំពុង​ជួបជុំ​ជាមួយ គណៈ​អភិបាល​រាជធានី មន្ទីរ​សុខាភិបាល មន្ទីរអប់រំ និង​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​នានា ក្នុងការ ទប់ស្កាត់​ការរីក​រាលដាល​ដោយ​ជំងឺ covid 19 ខណៈដែល​ជំងឺ​នេះ​បាននិងកំពុង​រីក​រាល​ដាល​ក្នុង​សហគមន៍​ព្រឹត្តិការណ៍​២០​កុម្ភៈ ។

សូមបញ្ជាក់​ផងដែរ​ថា​៖ ព្រឹត្តិ​កាល​សហគមន៍ ២០​កុម្ភៈ​គឺជា​ព្រឹត្តិការណ៍​ដែល​បាន​ផ្ទុះឡើង​នូវ​ជម្ងឺ​កូ​វីដ​-១៩​ជា​ទ្រង់ទ្រាយ​ធំ​មួយ​ចូលក្នុង​សហគមន៍ ដែលមាន​ទ្រង់ទ្រាយ​ធំ​ជាង ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​កន្លងមក ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្លាំង​មាន​សមត្ថកិច្ច​និង​ស្ថាប័ន​ពាក់ព័ន្ធ​រួម​ជាមួយនឹង​ប្រជាពលរដ្ឋ​ផងដែរ ចូលរួម​ទប់ស្កាត់​និង​បង្ការ​ជំងឺ​កូ​វីដ​19 ទាំងអស់គ្នា ដើម្បី​ឲ្យ​កម្ពុជា​រួចផុត​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​ខាងក្រោម​នេះ​ជា​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំ​ពេលដែល​បានចេញ​នៅ​រាត្រី​ថ្ងៃទី​២២​កុម្ភៈ​នេះ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×