Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ថ្លែង​សារ​ពិសេស ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ទាក់ទង​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​១៩

​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ថ្លែង​សារ​ពិសេស​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ទាក់ទង​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​យប់​ថ្ងៃ​សៅរ៍ ទី​២២ ខែកុម្ភ​: ២០២១។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន តាមរយៈសារសំឡេងបន្ទាន់ បានអំពាវនាវបងប្អូនរៀបពិធីមង្គលការទាំងឡាយ ប្រសិនបើអាចពន្យាបាន គឺសុំពន្យា ហើយប្រសិនបើមិនអាចពន្យាបានទេ សុំមេត្តាកាត់បន្ថយចំនួនមនុស្ស ឲ្យនៅតិចបំផុតតាមតែអាចធ្វើទៅបាន ដោយអនុវត្តតាមវិធានការ និងការណែនាំរបស់ក្រសួងសុខាភិបាល ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សម្រេចបិទសាលារៀន ទាំងរដ្ឋ និងឯកជន នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ចំនួន២ សប្ដាហ៍យ៉ាងតិច ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ជាបន្តទៀត។

សម្តេចតេជោ ហ៊ុន សែន តាមរយៈសារសំឡេងបន្ទាន់ សុំអង្វរករបងប្អូនប្រជាពលរដ្ឋ នៅក្នុងទីក្រុងភ្នំពេញ និងខេត្តកណ្ដាល ប្រសិនបើគ្មានការចាំបាច់ទេ សូមមេត្តាកុំចេញទៅខាងក្រៅ ដើម្បីជៀសវាងនូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលយើងទាំងអស់គ្នាមើលមិនឃើញ ព្រោះអាចនិយាយបានថា ពេលនេះលំបាកជាង ព្រឹត្តិការណ៍ ៣ វិច្ឆិកា និងព្រឹត្តិការណ៍ ២៨ វិច្ឆិកា ទៅទៀត ព្រោះយើងឃើញពន្លឺខ្លះ ប៉ុន្តែនៅទីងងឹតក៏នៅមានច្រើន យើងមិនទាន់អាចរកឃើញ ។
ចំណែកតាមស្ថាប័ន ការបើកអង្គប្រជុំ ពន្យារបានគឺត្រូវពន្យារ ពន្យារមិនបាន ក៏អាចធ្វើតាមអនឡាញ ហើយកម្មវិធី ដែលសម្តេចតេជោ គ្រោងនឹងទៅ ក៏ពិចារណាលុបផងដែរ។

សម្តេចតេជោ ស្នើទៅអ្នកនៅតាមបណ្តាខេត្តគួរកុំធ្វើដំណើរមកកាន់រាជធានីភ្នំពេញមួយរយៈ ប្រសិនបើមិនមានការចាំបាច់ទេនោះ។

សម្តេចបានមានប្រសាសន៍បន្ថែមថា នៅល្ងាចនេះ ក្រុមការងាររបស់ក្រសួងសុខាភិបាល បានធ្វើតេស្តរកឃើញមនុស្សយ៉ាងហោចណាស់មនុស្សជាង១០នាក់ទៀត ដែលវិជ្ជមានវីរុសកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


×