Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ជា​បណ្តោះអាសន្ន រយៈពេល ០២ សប្តាហ៍ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ហើយ​ត្រូវ​បន្តដំណើរ​ការបង្រៀន និង​រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​

ភ្នំពេញ ៖ នៅ​យប់​ថ្ងៃទី​២២ ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីជូនដំណឹង​បន្ទាន់​ស្តីពី​ការផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ជា​បណ្តោះអាសន្ន រយៈពេល ០២ សប្តាហ៍ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។​

​ដោយសារ​ស្ថានភាព នៃ​ការចម្លង​ក្នុង​សហគមន៍ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ មាន​លក្ខណៈ ធំ​ជាង និង​សាំញ៉ាំ​ជាង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា និង​ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សាលារៀន និង​រីក​រាលដាល​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ ព្រមទាំង​យោងតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ជា​បណ្តោះអាសន្ន រយៈពេល ០២ សប្តាហ៍ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។

​គ្រឹះស្ថានសិក្សា​ទាំងអស់​ត្រូវ​បន្តដំណើរ​ការបង្រៀន និង​រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ និង​ខេត្ត កណ្តាល ត្រូវ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​គ្រប់​ការិយាល័យ​អប់រំ យុវជន និង​កីឡា នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត បុគ្គលិក​អប់រំ មាតាបិតា អ្នកអាណាព្យាបាល​គ្រប់រូប និង​សូម​ចូលរួម​សហការ​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕ រក្សា​សិទ្ធិ​ដោយ : បញ្ញា​ស័ក្តិ​

×