ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការបិទដំណើរការជាបណ្តោះអាសន្នរយ:ពេល ០២សប្ដាហ៍ រោងភាពយន្ត រោងសម្តែងសិល្ប: និងសារមន្ទីរ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនដំណឹងចំពោះលោក លោកស្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី -ខេត្ត ម្ចាស់រោងភាពយន្ត ម្ចាស់រោងសម្តែងសិល្បៈ សាធារណជន សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំង អស់មេត្តាជ្រាបថា ដោយពិនិត្យឃើញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក្នុង “ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ នៅតែបន្តរីករាលដាល និងក្នុងគោលបំណងដើម្បីចូលរួមទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុង សហគមន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមធ្វើការបិទដំណើរការជាបណ្តោះអាសន្ន រយៈពេល០២សប្តាហ៍ នូវរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រីប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានី-ខេត្ត ម្ចាស់រោងភាពយន្ត ម្ចាស់រោងសម្តែងសិល្បៈ សាធារណជន សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និង សូមអនុវត្តតាមសេចក្តីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ