ភ្នំពេញៈ មនុស្សចំនួន ២៦៥នាក់បានស្លាប់ និងរបួសចំនួន ៧៤១នាក់ ក្នុងនោះធ្ងន់ចំនួន ៤៤០នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស រយៈពេល ៥៣ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលសារព័ត៍មាន CEN ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។
របាយការណ៍បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានកើតឡើងចំនួន ១១លើក ស្លាប់ ៤នាក់ និងរបួសធ្ងន់ ១៦នាក់ ក្នុងនោះរបួសធ្ងន់ ៩នាក់ និងស្រាល ៧នាក់។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ៥៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៤៨៦៣៤គ្រឿង ក្នុងនោះម៉ូតូចំនួន ៣៦០១០គ្រឿង និងរថយន្តចំនួន ១២៦២៤គ្រឿង រថយន្តតូច ១០២៨២គ្រឿង និងធំ ២៣៤២គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ