ខេត្តបន្ទាយមានជ័យ ៖ ការផ្តល់ស្ថានីយ៍ទឹកលាងដៃនិងអណ្តូងទឹកស្អាតចំនួន២កន្លែង ដាក់សាលារៀនសម្រាប់ប្រើប្រាស់លាងដៃសំអាត ក្នុងឱកាសកូវីដ១៩ត្រូវបានសម្ពោធដាក់ប្រើប្រាស់ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នៅក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរី។
ថ្លែងនៅក្នុងឱកាសដែលសម្ពោធដាក់អោយប្រើប្រាស់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា ៖ ការផ្តល់អំណោយមនុស្សធម៌នេះស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជាកំពុងបង្កានិងទប់ស្កាត់កូវិដ១៩ ។
លោកជំទាវលើកឡើងថា សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានប្រគល់ស្ថានីយ៍ទឹកសម្រាប់លាងសំអាតដៃ និងអណ្តូងទឹកស្អាតចំនួន២កន្លែង ដែលត្រូវបានដាក់សម្ពោធអោយប្រើប្រាស់មាន ១.ស្ថានីយ៍ទឹកលាងដៃដាក់នៅបរិវេណអនុវិទ្យាល័យគយម៉ែងស្រុកមង្គលបូរី ២.ស្ថានីយ៍ទឹកលាងដៃនៅសាលាបឋមសិក្សាកងវ៉ាក្រុងសិរីសោភ័ណ។
ស្ថានីយ៍ទឹកសម្រាប់លាងដៃនេះសម្រាប់លាងសំអាតដៃដល់សិក្សានុសិស្សលាងសំអាតដៃនៅពេលចូលសាលានិងចេញពីសាលារៀនសំអាតដៃដើម្បីការពារទប់ស្កាត់កូវីដ១៩ក្នុងសហគមន៍ ហើយការសិក្សារបស់សិស្សលោកគ្រូ.អ្នកគ្រូត្រូវអនុវត្តឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាលត្រូងអង្គុយគម្លាតគ្នាឲ្យបាន១ម៉ែត្រកន្លះពីគ្នា ហើយត្រូវពាក់ម៉ាស់ និងលាងដៃសំអាតជាប្រចាំ។
លោកជំទាវពុំ ចន្ទីនី បានអំពាវនាវសូមឲ្យបងប្អូនគោរព វិធានការ ការពារកូវីដ១៩ មាន៣ការពារ ១ត្រូវពាក់ម៉ាស់ ២.លាងដៃ ៣.គម្លាតសង្គម គម្លាតបុគ្គលចាប់ពី១ម៉ែត្រកន្លះ/៣កុំ ១.កុំចូលទៅកន្លែងបិតជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមនុស្សច្រើន ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃ កុំកៀកស្មា កុំឱបគ្នាជាដើម)៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ