Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រៀម​អាវ​ភ្លៀង​ផង​បងប្អូន ! ប្រទេស​កម្ពុជា នឹង​ចាប់ផ្ដើម​មាន​ភ្លៀង​ធ្លាក់​ស្ទើរតែ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​២៤ កុម្ភៈ នេះ​រហូតដល់​….

​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ បានចេញ​សេចក្តីជូនដំណឹង «​ស្តីពី​ស្ថានភាព​អាកាសធាតុ​ចាប់ពី​ថ្ងៃទី​ចាប់ពី​ថ្ងៃទី ២៤ ខែកុម្ភៈ ដល់​ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២១»​។​

​ក្នុងនោះ ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម បានបញ្ជាក់​ឲ្យ​ដឹងថា ព្រះរាជាណាចក្រ​កម្ពុជា បាននិងកំពុង​ស្ថិតក្នុង​ស្ថានភាព​កម្រិត​សម្ពាធ​ទាប ខ្សោយ ជាមួយនិង​ការ​បម្រែបម្រួល នៃ​ទិស​ខ្យល់​។ ស្ថានភាព​បែបនេះ នឹងធ្វើ​ឲ្យ ៖

១- បណ្តា​ខេត្ត​នៅ តំបន់​វាលទំនាប​កណ្ដាល ៖ -​សីតុណ្ហភាព អប្បបរមា មាន​ពី ២២-២៥ អង្សា​សេ – សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៦ អង្សា​សេ – មាន​ភ្លៀង​ពី​ផ្សែង​ក្រូច ទៅ​ខ្សោយ​។

២- បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦ​សាន្ត​៖ – សីតុណ្ហភាព អប្បបរមា មាន​ពី ២១-២៤ អង្សា​សេ – សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៦ អង្សា​សេ – មាន​ភ្លៀង​ពី​ផ្សែង​ក្រូច​ទៅ​ខ្សោយ​។​

៣- តំបន់​មាត់សមុទ្រ ៖ -​សីតុណ្ហភាព អប្បបរមា មាន​ពី ២១-២៤ អង្សា​សេ – សីតុណ្ហភាព​អតិបរមា មាន​ពី ៣១-៣៤ អង្សា​សេ – មាន​ភ្លៀង​ពី​ផ្សែង​ក្រូច ទៅ​ខ្សោយ​។

​អាស្រ័យ​ស្ថានភាព​ធាតុអាកាស​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា ព័ត៌មាន ៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×