ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបងស្រីធម៌ទើបរាប់អានគ្នាថ្មីៗ វាយនិងទុយោដែកជាំពេញខ្លួន ខណៈដែល ឈ្លោះជាមួយអ្នកជិតខាង ប្អូនស្ត្រីធម៌មិនព្រមជួយ ទើបខឹងខ្លាំងចូលដល់បន្ទប់វិញទាញទុយោដែកវាយខ្នង៣ទុយោ និងវាយខំភ្លៅខាងស្ដាំ បណ្ដាលឲ្យជាំប៉ុនបីធ្នាប់ដៃ និងឈឺចិត្តយ៉ាងខ្លាំង។
ហេតុការណ៍នេះ បានបង្កជាហឹង្សាកាលវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២១ រហូតដល់វេលាម៉ោង១២និង៣០នាទីថ្ងៃទី២៤ខែឆ្នាំដដែល ស្ត្រីបង្កមករករឿងវាយគាត់ទៀត ទើបបង្កការភ្ញាក់ផ្អើលនៅចំណុចសួនច្បារមាត់ទន្លេត្រង់ចំណុចកន្លែងហាត់ប្រាណ ស្ថិតក្នុងផ្សារកណ្ដាលទី១ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពពីស្ត្រីជនរងគ្រោះបានរៀបរាប់ថា គាត់មានឈ្មោះ អេម ស្រីមុំ អាយុ៣៤ឆ្នាំមុខរបរអតីតដើលក់ស៊ីម បច្ចុប្បន្នក្រុមហ៊ុនបានឲ្យសម្រាករយៈពេលខ្លី ស្នាក់នៅផ្ទះជួលម្ដុំចោមចៅ និងបានរាប់អានគ្នាជាមួយស្ត្រីជនបង្កជាបងស្រីធម៌ជាច្រើថ្ងៃមកហើយ មកដល់យប់ថ្ងៃកើតហេតុបងស្រីធម៌ខាងលើបានឈ្លោះជាមួយអ្នកបន្ទប់ជិតខាង បានជេរគ្នាទៅវិញទៅមក ខណៈដែលប្អូនស្រីធម៌នៅក្នុងហេតុការណ៍នោះដែរ តែមិនជួយឈ្លោះជាមួយ ក៏ស្ទុះទៅទាញទុយោដែកមកវាយលើប្អូនធម៌ស្រីយ៉ាងចាស់ដែរបួសជាំពេញខ្លួន ដោយនៅសល់កំហឹងក៏បន្តរករឿងវាយទៀតនៅថ្ងៃទី២៤ខែឆ្នាំដដែល ទើបផ្អើលសារព័ត៌មានចុះផ្ដិតយករូបភាពតែម្ដង។
ស្ត្រីដែលជាបងស្រីធម៌បានសារភាពថា៖ គាត់មានឈ្មោះ ព្រុំ សុធី ភេទស្រីអាយុ៥៤ឆ្នាំ មុខរបរលក់ដូរតាមរទេះលើសួនទីតាំងកើតហេតុខាង ស្នាក់ផ្ទះជួលម្ដំផ្សាររាត្រី បាននិយាយថាគាត់ពិតជាបានវាយទៅលើស្ត្រីរងគ្រោះជាប្អូនពិតប្រាកដមែន ដោយខឹងថា ជាប្អូនឃើញបងឈ្លោះគ្នាបែរជាមិនជួយ ខឹងពេកទប់ពុំបានក៏វាយតែម្ដងទៅ ។
ក្រោយកើតហេតុស្ត្រីរងគ្រោះ បានសម្រេចចិត្តថានិងទៅប្ដឹងនៅប៉ុស្តិ៍វត្តភ្នំទៅស្ត្រីបង្ករបួសស្នាមខាងលើ ដោយហេតុផលថា តាំងពីតូចសល់ធំឪពុកម្ដាយបង្កើតមិនដែលវាយគាត់មួយរំពាត់ឡើយ៕ រក្សាសិទ្ធិដោយ៖សារឿន