ភ្នំពេញៈ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានធ្វើការកែសម្រួលសេចក្តីជូនដំណឹងរបស់ខ្លួនដោយបានបន្ថែមប្រព័ន្ធលេខទូរស័ព្ទ CELLCARD ចំនួន ១២ខ្សែ បន្ថែមលើលេខទូរស័ព្ទចំនួន ២៤ខ្សែ (ប្រព័ន្ធ METFONE , SMART) ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ មហាជន ដែលកំពុងតែប្រើប្រាស់ប្រព័ន្ធទូរស័ព្ទធំៗចំនួន ៣ នៅក្នុងស្រុក ក្នុងការងាយស្រួលទំនាក់ទំនងសម្ភាសន៍ និងប្រមូលព័ត៍មាន។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ របស់អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩។
សូមជម្រាបថា ប្រព័ន្ធទូរស័ព្ទធំៗ ចំនួន ៣ សរុបមានលេខទូរស័ព្ទចំនួន ៣៦ខ្សែ រួមមានៈ ប្រព័ន្ធលេខទូរស័ព្ទ CELLCARD មានចំនួន ១២ខ្សែ , ប្រព័ន្ធ METFONE មានចំនួន ១២ខ្សែ និងប្រព័ន្ធ SMART ចំនួន ១២ខ្សែ៕ រក្សាសិទ្ធិដោយ៖ចេស្តារ