ភ្នំពេញ ៖ ការបញ្ជូនខ្លួនជនសង្ស័យបានធ្វើឡើង ដោយមន្ត្រីកងរាជធាវុធហត្ថរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២១នេះ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ករណីឃាតកម្មដោយចូលកាប់សម្លាប់គ្នាដល់ក្នុងផ្ទះ គ្រាន់តែរឿងមើលមុខគ្នាបណ្តាលឲ្យ ទាស់ពាក្យសម្តីតិចតួចនោះ រហូតបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់។
សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យម្នាក់ឈ្មោះ ពេជ្រ ប៉ី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិខ្ទរ សង្កាត់ព្រឬកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងឈ្មោះ រុន សុភាក់ ភេទប្រុស អាយុ១៨ ឆ្នាំ មានទីលំនៅ បុរីភ្នំពេញ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង២នាក់ នៅពេលនេះតំណាងអយ្យការកំពុងបើកការសាកសួរ ដើម្បីចាត់ការតាមច្បាប់។
សូមបញ្ជាក់ថា កម្លាំងកងរាជធាវុធហត្ថរាជធានីភ្នំពេញ បានបំបែកសំណុំរឿងករណីឃាតកម្ម ដែលផ្តើមចេញពីទំនាស់ពាក្យសម្តីតិចតួចគ្រាន់តែមើលមុខគ្នា ភាគីអ្នកខ្លាំងចូលកាប់ចាក់សម្លាប់ដល់ក្នុងផ្ទះកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ បណ្តាលឲ្យជនរងគ្រោះម្នាក់បាត់បង់អាយុជីវិត និង២នាក់ទៀតរងរបួសធ្ងន់ធ្ងរ បង្កឡើងដោយជនសង្ស័យ៦ នាក់ បានកើតឡើងនៅភូមិខ្ទរ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ រួមជាមួយកម្លាំង អន្តរាគមន៍ និង កម្លាំងជំនា ញ នៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅដល់ និងបានបើកការស៊ើបអង្កេត ស្រាវជ្រាវរយៈពេលតែ២ម៉ោង ក៏ឈានទៅដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ (ក្នុងនោះ២នាក់គឺជាជនដៃដល់ក្នុងចំ ណោមបក្ខពួក៦នាក់ និងម្នាក់ទៀតត្រូវបានជនដៃដល់យកដាវទៅផ្ញើក្នុងបន្ទប់) នៅដីទំនេរមួយកន្លែងដែលសង់ឲ្យកម្មករស្នាក់ នៅ ជាប់ផ្លូវជាតិលេខ៦អា ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ដំបូងឡើយនៅយប់កើតហេតុ ក្រុមរបស់ពួកគេមានគ្នា៦នាក់ បានបបួលគ្នាជិះម៉ូតូដើរលេង ដោយមានដាក់ដាវនិងកំបិតទៅជាមួយ ម្នាក់មួយដើមគ្រប់ដៃ លុះជិះដល់កន្លែងកើតហេតុ ពួកគេបានឃើញជនរងគ្រោះមួយក្រុមកំពុងផឹកស៊ីចាក់បាស់ ជនសង្ស័យប្រាប់សមត្ថកិច្ចថាពេលនោះពួកគេបានលើកដៃហ៊ោកញ្ច្រៀវ ស្រាប់តែមានជនរងគ្រោះម្នាក់បានស្រែកដាក់ពួកគេថា ពួកហែងមើលអី ហើយស្រែកអី ក្បាលមួយស្បែកជើងឥឡូវហើយ! ភ្លាមនោះពួកគេទាំង៦នាក់បានជិះហួសបន្តិច ក៏បានបត់ម៉ូតូត្រឡប់មកក្រោយវិញនិងបើការប្រយុទ្ធគ្នាតែម្តង ។
ជនសង្ស័យអះអាងថាពេលនោះជនរងគ្រោះម្នាក់ក៏បានស្រែកមកវិញថា ចុះហែងចង់យ៉ាងម៉េច? ក៏បង្ករឲ្យមានជាទំនាស់ពាក្យសម្តី ហើយពួកគេក៏បានទាញដាវដែលសៀតជាប់ជើងម្នាក់មួយដើមៗចេញមក ធ្វើសកម្មភាពកាប់ចាក់ទៅលើភាគីខាងជនរងគ្រោះតែម្តង ។
ជនសង្ស័យបន្តថាពេលនោះជនរងគ្រោះបានរត់ចូលទៅក្នុងផ្ទះ ពួកគេក៏ដេញតាម ទៅកាប់និងចាក់បន្ថែមបណ្តាលឲ្យស្លាប់និងរបួស ហើយពួកគេក៏ឡើងជិះម៉ូតូចេញពីកន្លែងកើតហេតុតែម្តងទៅ ។ ក្រោយមកពួក គេបានចូលដល់កន្លែងស្នាក់នៅប្រហែលមួយម៉ោង ក៏ស្រាប់តែមានសមត្ថកិច្ចតាមទៅដល់និង ធ្វើការឡោមព័ន្ធចាប់ខ្លួនពួកគេទាំង៣នាក់ រីឯបក្ខពួកផ្សេងទៀតបានដឹងទាន់ ក៏រត់គេចខ្លួនបាត់អស់ ។
សមត្ថកិច្ចប្តថាជាមួយគ្នានេះដែរសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏សូមធ្វើការអំពាវនាវ ចំពោះសាធារណៈជនទាំងឡាយណា ដែលបានឃើញ ឬស្គាល់ ឬមានដំណឹង របស់ជនសង្ស័យ៤នាក់ដែលបានរត់គេចខ្លួន មានឈ្មោះដូចខាងក្រោម ៖
ជនសង្ស័យទី១ ឈ្មោះ រិទ្ធ ដែលមានអាខោនហ្វេសប៊ុកឈ្មោះ Rith Skyជនសង្ស័យ ទី២ ឈ្មោះ ក្រឹម ដែលមានអាខោនហ្វេសប៊ុកឈ្មោះ បងរិត បងរិតជនសង្ស័យទី៣ ឈ្មោះ រ៉ា ដែលមានអាខោនហ្វេស ប៊ុកឈ្មោះ បងរា និងអាខោមួយទៀតឈ្មោះ Bro Raaជនសង្ស័យទី៤ ឈ្មោះ មិត្ត ហៅអាបង ដែល មានអាខោនហ្វេសប៊ុកឈ្មោះ Fii Boy និងអាខោមួយទៀតឈ្មោះ Gk Co។
សមត្ថកិច្ចក៍បានអំពាវនាវដល់ប្រជាពលរដ្ឋសូមរាយការណ៍ មកកាន់មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានទូរស័ព្ទលេខ៖- 012 383 383- 012 66 77 98 – 017 81 81 71ឬរាយការណ៍ទៅកាន់សមត្ថកិច្ចដែលនៅជិតលោកអ្នកបំផុត សមត្ថកិច្ចនឹងធានា រក្សាការសម្ងាត់ជូន ៕ រក្សាសិទ្ធិដោយ៖CEN