Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាម​ចាប់​ឃាត់ខ្លួន​ពលករ​ខ្មែរ​ជិត ១០​នាក់ លប​ចេញ​តាម​ច្រករបៀង​ប្រុង​គេច​ពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​

​ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ការ​តាម​ចាប់ខ្លួន​មនុស្ស​១០​នាក់ បានធ្វើ​ឡើង​ដោយ​សមត្ថ​កិច្ចការពារ​តំបន់​ព្រំដែន​នៃ​ស្រុក​សំពៅ​លូន បាន​ឃាត់ខ្លួន​ពលករ​ខ្មែរ​ប្រុស ស្រី​ជិត ១០​នាក់​សម្ងំ​លួច​ចេញពី​ប្រទេស​ថៃ​តាម​ច្រករបៀង​ប្រុង​គេចវេះ​ធ្វើ​ច​ត្តា​ឡី​ស័ក​។​
​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​ស្រុក​សំពៅ​លូន​បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ឲ្យ​ដឹងថា​÷ នៅក្នុង​ភូមិសាស្ត្រ​ចំណុច​ភូមិ​រស្មី ឃុំ​ជ្រៃ​សី​ម៉ា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង នៅ​ព្រឹក​ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២១​នេះ​
​យោងតាម​កម្លាំង​អន្តរាគមន៍​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ត្រង់ចំណុច​ប៉ុ​ស្ថិ៍​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨១៧ បាន​លើកឡើងថា​ការចាប់ខ្លួន​មនុស្ស​ទាំង​នេ​អ​ខណ​:​ល្បាត​ត្រួតពិនិត្យបាន​ឃាត់ខ្លួន​ពលករ​ខ្មែរ​ឆ្លងដែន​ចេញមក​ពី​ប្រទេស​ថៃ​ចំនួន ៧​នាក់ ក្នុងនោះ​ស្ត្រី ២​នាក់​និង​ក្មេងប្រុស​ម្នាក់​ផងដែរ​។​

​នគរបាល​ការពារ​តំបន់​ព្រំដែន​បាន​អះអាងថា​÷ ការចុះ​ត្រួតពិនិត្យ និង​ឃាត់ខ្លួន​ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ខុសច្បាប់​ទាំង ៧​នាក់​នេះ​គឺ​អនុវត្តតាម​ការណែនាំ​ពី​រាជរដ្ឋាភិបាល​ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​។​

​សូមជម្រាបថា​ចំណាត់ការ​របស់​កម្លាំង​ឈរជើង​នៅតាម​ព្រំដែន​ក្រោយ​ការសាកសួរ​ព័ត៌មាន​រួចរាល់​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជូន​ពលករ​ទាំង​អស់​ទៅកាន់​មណ្ឌល​ដើម្បី​អនុវត្ត​ពិនិត្យ​សុខភាព​យក​វត្ថុ​សំណាក និង​តម្រូវ​ឲ្យ​ចូលធ្វើ​ច​ត្តា​ឡឺ​ស័ក ១៤​ថ្ងៃ​ក្នុងស្រុក​សំពៅ​លូន​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×