Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ជិន ម៉ា​លីន​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ជាប់​ជា​ប្រធាន​សមាគម​អតីត​កម្មសិក្សាការី JICA កម្ពុជា​

​ភ្នំពេញ ៖ ការជាប់ឆ្នោត​ជា​ប្រធាន​ថ្មី​ដឹកនាំ​២០២១-២០២៣​ដោយ​ការបោះឆ្នោត​នា​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ សមាគម​អតីត​កម្មសិក្សាការី JICA កម្ពុជា បានរៀបចំ​បោះឆ្នោត​ជ្រើសរើស​ក្រុម​សមាជិក​ប្រឹក្សា​ភិ​បាល​អាណត្តិ​ថ្មី ២០២១-២០២៣ តាម​ប្រព័ន្ធ តេ​ឡេ​ក្រាម របស់​សមាគម​។​

​សមាគម​អតីត​កម្មសិក្សាការី JICA កម្ពុជា ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ​នៅ​ឆ្នាំ​២០១២ ដោយ​អតីត​កម្មសិក្សាការី​ដែល​បានទទួល​ការបណ្តុះ​ណ្តា​ល​នៅ​ប្រទេស​ជប៉ុន​តាមរយៈ​កម្មវិធី​បណ្តុះបណ្តាល​របស់ JICA រយៈពេល​ខ្លី​និង​វែង ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​ចំណងមិត្តភាព​រវាង​អតីត​កម្មសិក្សាការី JICA និង​គៀង​គង​ធនធាន​ចូលរួម​អភិវឌ្ឍ​សង្គម​តាមរយៈ​សកម្មភាព​នាៗ​។

​សមាជិក​ក្រុមប្រឹក្សាភិបាល​អាណត្តិ​ថ្មី​ដែល​បានជ្រើសរើស រួមមាន​៖១.​ប្រធាន​សមាគម​ឯកឧត្តម ជិន ម៉ា​លីន​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​,២.​អនុប្រធាន​សមាគម ,​ឯកឧត្តម ពៅ ប៉ូ​លី​ណែ​ល , លោកជំទាវ ឡាយ អូន​រី​,​លោក ព្រួ ស៊ីថន​,៣.​អគ្គលេខាធិការ ឯកឧត្តម មែន ភារ​ម្យ​,៤. លេខាធិការ លោក មឿង វណ្ណា ទទួលបន្ទុក​ផ្នែក​ផែនការ​និង​ប្រតិបត្តិ​ក្រុមប្រឹក្សាភិបាល​ថ្មី​នឹងធ្វើ​ការជ្រើសរើស​សមាជិក​បំពេញបន្ថែម​សមាសភាព​ដែល​នៅ​ទំនេរ​តាមរយៈ​អង្គប្រជុំ​ក្រុមប្រឹក្សាភិបាល​លើក​ទី​១​របស់ខ្លួន​។​
​សមាគម​មាន​សមាជិក​-​សមាជិកា​ជាង ១៥០០​នាក់ ដែល​កំពុង​បម្រើ​ការងារ​នៅ​គ្រប់​វិស័យ​និង​ស្ថាន​ប័ណ​ទាំង​រដ្ឋ​និង​ឯកជន​។​ជា​លទ្ធផល សមាជិក​ក្រុមប្រឹក្សាភិបាល​ចំនួន​៦​រូប ត្រូវបាន​ជ្រើសរើស​សម្រាប់​ដឹកនាំ​សមាគម​អាណត្តិ​ថ្មី ២០២១-២០២៣៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×