Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​សេនានុព័ន្ធ​យោធា​ចិន ត្រួតពិនិត្យ​ការចាក់​វ៉ាក់សាំង​ជូន​យោធិន​នៃ​កងរាជអាវុធហត្ថ​

​ភ្នំពេញ​៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ប្រតិភូ​អមដំណើរ ព្រមទាំង​សេនានុព័ន្ធ​យោធា​ប្រជាមានិត​ចិន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​.១៩ ជូន​យោធិន​នៃ​កងរាជអាវុធហត្ថ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​ក្នុង​ពិធី​នេះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​នាយទាហានជាន់ខ្ពស់​នៃ​កងរាជអាវុធហត្ថ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារ​ពារ​ជាតិ បាន​មានប្រសាសន៍ថា ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដល់​កងទ័ព គិត​ចាប់ពី​ថ្ងៃទី​១០-២៥ ខែកុម្ភៈ ឆ្នាំ​២០២១ គឺមាន​ដំណើរ​បាន​ប្រព្រឹត្តទៅ​យ៉ាង​ល្អប្រសើរ និង​មិនមាន​បញ្ហា​អ្វី​កើតឡើង​នោះទេ ហើយ​កងទ័ព​ដែល​ចាក់​វ៉ាក់សាំង គឺមាន​សុខភាព​ល្អ មិនមាន​បញ្ហា​អ្វី​ទេ​។​

​យោងតាម​របាយការណ៍​បូកសរុប​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ លើក​ទី​១ គិត​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ កងទ័ព​ដែល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន​សរុប ៣៦៧៣៥​នាក់ (​ស្រី ៣១៨៣​នាក់​)៕ រក្សា​សិទ្ធិ​ដោយ : ចេស្តារ​

×