Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​សង្កាត់​ច្រាំង​ចំ​រះ​ទី​១ អនុវត្តន៍​បាន​លឿន ឆ្លើយតប​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដែល​រាជ​ដ្ឋា​ភិ​បាល​ដាក់ជូន​លុបបំបាត់​ល្បែង​ហ្គេម​បាញ់​ត្រី​

​ភ្នំពេញ​៖ ទីតាំង​ហ្គេម​បាញ់​ត្រី ដែល​ស្ថិត​ក្នុងភូមិ​២ សង្កាត់​ច្រាំង​ចំ​រះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ដែល​បើក​លេង​យ៉ាង​អ​នា​ធិ​តេ​យ្យ ទទួល​ក្រុម​អ្នកញៀន​ល្បែង និង​ក្រុម​ក្មេង​សេប​គ្រឿងញៀន​និង​ចែកចាយ ក្នុងភូមិ​នោះ ពេលនេះ​ត្រូវបាន​រើចេញ​អស់ បន្ទាប់ពី​អង្គ​ភព​(CEN News)​បាន​ចុះផ្សាយ​កាលពីពេល​ថ្មីៗ​កន្លងទៅ ។

​ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃទី​២៤​ខែ​គុ​ម្ភៈ​ឆ្នាំ​២០២១ ភ្នាក់ងារ​អង្គភាព​(CEN Nws)​យើងខ្ញុំ​បាន​ចុះទៅ​ដល់ទី​តាំង​ខាងលើ ឃើញថា ទូរ​ហ្គេម​បាញ់​ត្រី​ដែល​ពង្វក់​ក្រុម​ក្មេងៗ​នោះ​ត្រូវបាន​ដកចេញ​រួចរាល់​ជា​ស្ថាពរ​អស់ហើយ បើតាម​សំដី​លោកពូ​ដែលជា​ម្ចាស់ផ្ទះ​បាន​និយាយ​ប្រាប់ថា ក្រោយពី​មាន​សារព័ត៌​មានបាន​ចុះផ្សាយ​ភ្លាម ម្ចាស់​ហ្គេម​ឈ្មោះ​(​ប៉ិន​) បាន​សុំ​លោកពូ​ម្ចាស់ផ្ទះ​ដឹក​ទូរ​ហ្គេម ចេញ​ជាបន្ទាន់ ព្រោះ​អាជ្ញាធរ​និង​អនុវត្តន៍​បើសិន​មិន​ដកចេញ​នោះទេ​។

​គួរបញ្ជាក់​ហ្គេម​បាញ់​ត្រី ខាងលើនេះ​បាន​លួច​បើក​លេង​ដោយ​ពុំមាន​ច្បាប់ទម្លាប់​និង​ពុំមាន​ការអនុញ្ញាតិ​ពី​អាជ្ញាធរ​មូលដ្ឋាន​ឡើយ ក្រោយ​បែកធ្លាយ​ទើប​អាជ្ញាធរ​បញ្ជារ​អោយ​បិត​ជាបន្ទាន់ តប​តាម​ប្រសាសន៍​របស់​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ បាន​បញ្ជា​ឲ្យ អាជ្ញាធរ​រាជធានី​ភ្នំពេញ បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ ដែល​កើតមាន នៅក្នុង​រាជធានី​ភ្នំពេញ​។ ការបញ្ជា​នេះ បានធ្វើ​ឡើង​នៅ​ចំពោះមុខ​អភិបាល​រាជធានី​ភ្នំពេញ ស្នងការ​នគរ បាល​រាជធានី​ភ្នំពេញ និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រួមទាំង​មន្ត្រី​ដែល​ពាក់ព័ន្ធ ក្នុង​ពិធី ប្រកាស​ចូលកាន់​តំណែង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ នា​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សាលា​រាជធានី​ភ្នំពេញ​កន្លងទៅ ៕ រក្សា​សិទ្ធិ​ដោយ​៖​សារឿន​

×