តាកែវ ៖ លោក ម៉ូវ ឡេង ក្រុមព្រឹក្សាសង្កាត់បារាយណ៍ ក្រុងដូនកែវខេត្តតាកែវ ត្រូវបានប្រជាពលរដ្ឋទូទាំងសង្កាត់ ដែលមាន១៤ ភូមិ លាន់មាត់សរសើរគ្រប់ៗគ្នា ខណៈដែលលោក ចូលបម្រើការងារជាក្រុមព្រឹក្សាសង្កាត់បារាយណ៍ មក ប្រជាពលរដ្ឋសង្កេតឃើញ ក្រុមព្រឹក្សារូបនេះ តែងតែចុះធ្វើផ្លូវថ្នល់ក្នុងមូលដ្ឋាននិងតាមភូមិផ្សេងៗចំណុះឲ្យសង្កាត់បារាយណ៍ទាំងមូល ជាពិសេសទៀតនោះ ថ្មីៗនេះប្រជាពលរដ្ឋសង្កេតឃើញ លោក ម៉ូវ ឡេង បានកំពង់ធ្វើនិងពង្រីកស្ពាន អោយធំជាងមុន ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្ពោះទៅខេត្ត និងផ្លូវប្រាស្រ័យទាក់ទង់រវៀងភូមិមួយទៅភូមិមួយ ក្នុងសង្កាត់បារាយណ៍។
លោក ម៉ូវ ឡេង បានបញ្ជាក់ប្រាប់ក្រុងការងារយើងនៅព្រឹកដ្ងៃទ២៥ខែកុម្ភៈឆ្នាំ២០២១ ឲ្យដឹងថា ថវិការដែលបានយកមកធ្វើផ្លូវនិងស្ពានកន្លងមកនេះ គឺបានមកពីការឧបត្ថម្ភពីសប្បរសជននានា និងការកៀរគរ ពីក្រុមការងារសង្កាត់បានមកជាបន្តបន្ទាប់ ហើយយើងធ្វើក៏ជាជំហ៊ានៗ តាមលទ្ធភាពដែលយើងមានដែរ។
សកម្មភាពរបស់ លោក ម៉ូវ ឡេង ត្រូវបានប្រជាពលរដ្ឋគ្រប់គ្នាសរសើរថា នេះបានចំជាមន្ត្រីបម្រើ រាស្ត្រពិតប្រាកដមែន និងអនុវត្តន៍តាមប្រសាសន៍ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន (មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនចៅហ្វាយនាយរាស្ត្រនោះទេ)៕ រក្សាសិទ្ធិដោយ៖សារឿន