ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចបានបញ្ជាក់ថា បុរសជាជនរងគ្រោះបានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកភ្នំក្រ វាញ បន្ទាប់ពីជ្រូកព្រៃ១ក្បាលធំរត់សំដៅមកបុកខ្វេះចំស្មងជើងខាងឆ្វេង បណ្ដាលឱ្យហូរឈាមយ៉ាងច្រើន រហូតដល់ខ្សោះពីខ្លួនរួចមក។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩និង១៥នាទីព្រឹកថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២១ នេះត្រង់ចំណុចបច្រាបឈ្នួលខាងក្រោយផ្ទះជនរងគ្រោះ ចម្ងាយប្រមាណ២០០ ម៉ែត្រ ក្នុងភូមិក្សេតបុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចស្រុកភ្នំក្រវាញបានប្រាប់សារព័ត៌មានឲ្យដឹងថា ជនគ្រោះត្រូវបានជ្រូកព្រៃវាយប្រហារមានឈ្មោះស៊ុន វី អាយុ ៣៣ ឆ្នាំ រស់នៅភូមិក្សេតបុរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបញ្ជាក់ថា នៅមុនពេលកើតហេ តុសំលេងឆ្កែរបស់គាត់កំពុងព្រួសសត្វជ្រូកព្រៃ១ក្បាលធំគាត់ ក៏រត់ទៅមើលស្រាប់តែសត្វជួបក្រោយនោះ រត់បោលមកបុកជនរងគ្រោះខ្វេះចំស្មងជើងខាង ឆ្វេងផ្នែកខាងមុខបណ្ដាលឱ្យរយះខូចឈាមយ៉ាងច្រើនបន្ទាប់មកប្រពន្ធជន រងគ្រោះបានដឹកបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ តែមិនអាចជួយបានក៏ដាច់ខ្យល់ស្លាប់តែម្ដង៕ រក្សាសិទ្ធិដោយ៖CEN